ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិថៃ ព្រមានពីហានិភ័យ ផ្ទុះរដ្ឋប្រហារថ្មីទៀត
ថ្លែងក្នុងពិធីរម្លឹកខួបលើកទី១០ នៃរដ្ឋប្រហារឆ្នាំ២០១៤ នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែឧសភាឆ្នាំ២០២៥ រដ្ឋមន្ត្រីការពារជាតិថៃ Phumtham Wechayachai ព្រមានថា ប្រទេសនេះ នៅតែមានហានិភ័យនៃរដ្ឋប្រហារជាបន្តទៀតនាពេលអនាគត។

ឆ្លើយសំណួរអ្នកសារព័ត៌មានថាតើ រដ្ឋប្រហារឆ្នាំ២០១៤ នឹងក្លាយជារដ្ឋប្រហារចុងក្រោយនៅប្រទេសថៃ មែនឬទេ? លោក Wechayachai ឆ្លើយតបថា ដ្បិតយើងមើលមិនឃើញអនាគត ប៉ុន្តែគ្មាននរណាអាចធានាបានឡើយ។ អ្វីដែលសំខាន់គឺថា ភាគីទាំងអស់ត្រូវរៀនសូត្រពីប្រវត្តិសាស្រ្ត ដើម្បីពង្រឹងស្ថាប័នប្រជាធិបតេយ្យ។ គ្រប់ភាគីត្រូវមានការអត់ធ្មត់និងប្រកាន់ខ្ជាប់នូវដំណើរការប្រជាធិបតេយ្យជានិច្ច។
យ៉ាងណា លោកគូសបញ្ជាក់ថា «សង្គមថៃ កំពុងឈានឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យជាបណ្តើរៗហើយ ដោយសារតែពលរដ្ឋឲ្យតម្លៃលើសិទ្ធិនិងសេរីភាពរបស់ពួកគេកាន់តែច្រើន ដែលនេះគឺជាកត្តាជួយបង្ការមិនឲ្យមានរដ្ឋប្រហារយោធាកើតឡើង។ ការប្រុងប្រយ័ត្ននិងយល់ដឹងជាប់លាប់នៅគ្រប់វិស័យ គឺជារឿងចាំបាច់ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីនិងនិរន្តរភាព។ រដ្ឋប្រហារមិនមែនជាដំណោះស្រាយសម្រាប់បញ្ហាសង្គមឡើយ ហើយមិនស្របតាមការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនោះទេ»។

សូមជម្រាបថា ថៃ កើតមានរដ្ឋប្រហារយោធាជោគជ័យចំនួន១២ដង ចាប់តាំងពីប្រទេសនេះ ប្តូរទៅជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្នុងឆ្នាំ១៩៣២។
រដ្ឋប្រហារចុងក្រោយ គឺដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវជាប្អូនស្រីរបស់លោកថាក់ស៊ីន ក្នុងឆ្នាំ២០១៤៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


