Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល ចុះរៀបចំសណ្ដាប់ធ្នាប់ណែនាំអាជីវករសាងសង់​លើផ្លូវសាធារណៈឲ្យរុះរើចេញ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ រដ្ឋបាល​ខណ្ឌ​កំបូល បាន​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ធ្វើការ​អប់រំ​ណែនាំ​បន្ថែម​ដល់​អាជីវករ​ដែល​សាងសង់​មក​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ឲ្យ​រុះ​រើចេញ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ការ​ណែនាំ​ពី​លោក ឃឹម ស៊ុនសូដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល លោក តោ វី​រូ អភិបាល​រង បាន​ដឹកនាំ​លោក​នាយក​រង​រដ្ឋបាល​ខណ្ឌ លោក​ប្រធាន​ការិ​.​នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន មន្ត្រី​រដ្ឋបាល​ខណ្ឌ​កំបូល កម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ រួម​ជាមួយ​រដ្ឋបាល​សង្កាត់​កំបូល ចុះ​ធ្វើការ​ណែនាំ​ដល់​​ប្រជាជន​ពលរដ្ឋ និង​អាជីវករ​លក់ដូរ​តាម​បណ្ដោយ​ផ្លូវ​ដែល​សាងសង់​នៅ​លើ​ចំណី​ផ្លូវ​សាធារណៈ​ឲ្យ​រុះរើ​ចេញ​វិញ ដោយ​ដក​គម្លាត​ពី​ចិញ្ចើម​ផ្លូវ​ប្រវែង ២,៥០ ម៉ែត្រ ចេញពី​ចំណី​ផ្លូវ​សាធារណៈ ចាប់ពី​ចំណុច​ផ្លូវ​បេតុង​ក្រោយ​មន្ទីរពេទ្យ​សុខា​កំបូល រហូតដល់​រោងចក្រ​យ៉ាក់​ជី​ង ស្ថិត​ក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល។

អាជ្ញាធរ ក៏បាន​អរគុណ និង​សង្ឃឹម​ថា ប្រជាពលរដ្ឋ និង​អាជីវករ នឹង​សហការ ដើម្បី​រក្សា​បាន​នូវ​សណ្ដាប់ធ្នាប់​សាធារណៈ បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម