ព័ត៌មានជាតិ
លម្អិតបុរសអាយុ ៥៨ឆ្នាំស្លាប់មុនពេលដឹងវិជ្ជមានកូវីដ១៩ ចូលពេទ្យមិនដល់១ម៉ោង
បុរសជនជាតិខ្មែរ អាយុ ៥៨ឆ្នាំ រស់នៅភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិតនៅម៉ោង ៩៖ ២០ នាទី ព្រឹកថ្ងៃទី ១៣ ខែមេសា បន្ទាប់ពីចូលមន្ទីរពេទ្យមិនដល់១ម៉ោង។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសអ្នកជំងឺបានចូលដល់មន្ទីរពេទ្យនៅម៉ោង ៨៖៣០ នាទីព្រឹកថ្ងៃទី ១៣ ខែមេសា ដោយមានអាការហត់ដង្ហក់ពិបាកដកដង្ហើម ដោយសារមានសភាពធ្ងន់ធ្ងរគ្រូពេទ្យមិនអាចសង្គ្រោះបាន អ្នកជំងឺបានស្លាប់ នៅម៉ោង ៩៖២០ បន្ទាប់ពីការសង្គ្រោះពីគ្រូពេទ្យមិនបានសម្រេច។
ដោយការសង្ស័យគ្រូពេទ្យបានធ្វើតេស្តសំណាកបង្ហាញលទ្ធផលវិជ្ជមាន ហើយគ្រូពេទ្យសន្និដ្ឋានថាអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ១៩៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


