ព័ត៌មានជាតិ
អ្នកជំងឺកើនពេញមន្ទីរពេទ្យ ត្រៀមសាលារៀនមួយទៀត ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៥មេសាថា ខេត្តកណ្តាលបានត្រៀមយកសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ស្ថិតនៅក្នុងភូមិក្រពើហាលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ បន្ទាប់ពីចំនួនអ្នកជំងឺសម្រាកនៅតាមមន្ទីរពេទ្យកើនឡើងជាបន្តបន្ទាប់។
«យើងត្រៀមយកសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ករណីចំនួនអ្នកវិជ្ជមានកើនឡើង ដោយមន្ទីរពេទ្យបង្អែកជ័យជំនះ និងមណ្ឌលព្យាបាលនៅស្រុកកោះធំ មានចម្ងាយរាងឆ្ងាយ ករណីមួយចំនួនដែលប្រឈមស្ថានភាពធ្ងន់ធ្ងរ អាចពិបាកយកមកសង្គ្រោះ»។

ទីតាំងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហាដែលមាន១៣បន្ទប់ ត្រូវបានថ្នាក់ដឹកនាំខេត្តកណ្តាលដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន ស ស យ ក បោសសម្អាតរៀបចំតបណ្តាញទឹកស្អាត និងអគ្គិសនីបន្ថែម កាលពីរសៀលថ្ងៃទី១៤ ត្រៀមទុក ហើយនៅពេលណា មានតម្រូវការចាំបាច់នឹងបំពាក់សម្ភារបរិក្ខារភ្លាមៗតែម្តង។
ជាមួយគ្នានេះដែររដ្ឋបាលខេត្តក៏បានត្រៀមអាគារកម្ពស់២ជាន់ធំៗចំនួន២ នៅក្នុងបរិវេណវិទ្យាល័យវឌ្ឍនៈឈូង លាប ដែលស្ថិតនៅក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក បន្ថែមផងដែរ។
គួរបញ្ជាក់ថា តាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១៤ខែមេសាឆ្នាំ២០២១ខេត្តកណ្តាលមានអ្នកជំងឺកូវីដ១៩កំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៩១នាក់ ក្នុងនោះនៅមន្ទីរពេទ្យពេទ្យបង្អែកជ័យជំនះចំនួន៧៨នាក់ និងនៅមណ្ឌលព្យាបាលស្រុកកោះធំខេត្តកណ្តាលចំនួន១៣នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ