ព័ត៌មានអន្ដរជាតិ
ប្រធាន IAEA៖ អ៊ីរ៉ង់អាចចាប់ផ្ដើមចម្រាញ់អ៊ុយរ៉ាញូមឡើងវិញនៅ«ប៉ុន្មានខែខាងមុខ»
លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ (IAEA) បានព្រមានថា អ៊ីរ៉ង់អាចបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញដល់កម្រិតខ្ពស់ ក្នុងរយៈពេលតែប៉ុន្មានខែខាងមុខទៀតប៉ុណ្ណោះ បើទោះបីជាមានការខូចខាតថ្មីៗនេះធ្វើឡើងដោយការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែលក៏ដោយ។

ទោះបីជាការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ ដូចជា Fordow, Natanz និង Isfahan បានបណ្តាលឲ្យខូចខាតរចនាសម្ព័ន្ធយ៉ាងខ្លាំងក៏ដោយ ក៏ពួកគេមិនបានបំផ្លាញឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូមដ៏សំខាន់ទាំងអស់នោះឡើយ។
លោក Grossi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានចាត់វិធានការពិសេស ដើម្បីការពារអ៊ុយរ៉ាញ៉ូមរបស់ខ្លួនក្នុងអំឡុងពេលដំបូងនៃជម្លោះដែលបង្ហាញថា សម្ភារៈភាគច្រើនទំនងជាមិនបានរងការខូចខាតនោះឡើយ។ លោកបន្ថែមថា នេះមានន័យថា អ៊ីរ៉ង់នៅតែរក្សាសមត្ថភាពក្នុងការបង្កើនផលិតកម្មនុយក្លេអ៊ែរបានយ៉ាងឆាប់រហ័ស ថ្វីត្បិតប្រតិបត្តិការពេញលេញមិនទាន់អាចស្ដារឡើងវិញបានភ្លាមៗ។

សូមបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍កាលពីសប្ដាហ៍មុន សភាអ៊ីរ៉ង់បានសម្រេចផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA។ នេះបានន័យបានន័យថា អធិការរបស់ IAEA អាចចូលទៅកាន់ប្រទេសអ៊ីរ៉ង់បាន លុះត្រាតែមានការយល់ព្រមច្បាស់លាស់ពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូល ហើយប្រសិនបើទីភ្នាក់ងារនេះអាចធានាសុវត្ថិភាពនៃកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
IAEA បានដើរតួនាទីដ៏សំខាន់ ក្នុងការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អស់ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងនាមជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ IAEA មានភារកិច្ចផ្ទៀងផ្ទាត់ថា សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់មានសន្តិភាព និងស្របតាមសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ដែលអ៊ីរ៉ង់បានចុះហត្ថលេខានៅឆ្នាំ១៩៧០៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ ប្រាប់ថា គ្មានគម្រោងចរចានុយក្លេអ៊ែរជាមួយអាមេរិកនៅសប្ដាហ៍ក្រោយទេ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


