ព័ត៌មានជាតិ
ក្នុងខែវិច្ឆិកាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរទៅកម្សាន្តក្នុងខេត្តមណ្ឌលគិរីជាង ១១ ម៉ឺននាក់
នារដូវរំហើយក្នុងខែវិច្ឆិកាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិ នាំគ្នាសម្រុកទៅកម្សាន្តតាមរមណីយដ្ឋានក្នុងខេត្តមណ្ឌលគិរី សរុបចំនួន ១១៨ ៦៤១ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេស ១ ៣៥៩នាក់ កើនឡើង១៩.០៥% បើធៀបនៅឆ្នាំ ២០២៤ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តត្រឹម ៩៩ ៦៥៣ នាក់។ នេះបើយោងតាមរបាយការណ៍មន្ទីរទេសចរខេត្តមណ្ឌលគិរីប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រោយពីទិដ្ឋភាពវាលស្មៅពណ៌ខៀវខ្ចីនារដូវវស្សា តែពេលនេះបានប្រែក្លាយទៅជាសភាពវាលស្មៅពណ៌មាសវិញម្តង និងតាមបណ្ដារមណីយដ្ឋានទឹកជ្រោះ ក៏ធ្លាប់តែមានសភាពទឹកល្អក់ក៏បានប្រែជាទឹកថ្លាបណ្ដើរៗផងនោះ ធ្វើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ សម្រុកមកកម្សាន្តយ៉ាងច្រើនកុះករហើយបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយពេលមកឃើញទិដ្ឋភាពជាក់ស្តែង។

ខេត្តមណ្ឌលគិរី គឺជាខេត្តដែលសម្បូទៅដោយសម្បត្តិធនធានធម្មជាតិយ៉ាងច្រើនសម្បូរបែប បណ្តុំដោយរមណីយដ្ឋានទេសចរណ៍ល្បីៗ និងសក្កានុពល ដែលបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តតាមរមណីយដ្ឋានផ្សេងៗជាច្រើនកន្លែង រួមមាន រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលជាទឹកជ្រោះល្បីប្រចាំខេត្ត ភ្នំយក្សណាមលៀ កំពូលភ្នំវាលស្មៅដាច់កន្ទុយភ្នែក ចំការស្រល់អូររាំង ទំនប់អូរទេធិបតី រមណីដ្ឋានសមុទ្រឈើ សមុទ្រឈើភ្នំបាយឆៅ និងរមណីយដ្ឋានផ្សេងៗជាច្រើនទៀត។

ជាងនេះទៅទៀត រដ្ឋបាលខេត្តមណ្ឌលគិរីក៏កំពុងតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងទីក្រុងនិងជនបទបន្ថែមទៀត ជាពិសេសបានពង្រឹងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរឲ្យមានសុខសុវត្ថិភាព ធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកម្សាន្តទូទាំងខេត្ត និងលើកស្ទួយជីវភាពក្នុងសហគមន៍របស់ប្រជាពលរដ្ឋ៕








-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


