ព័ត៌មានជាតិ
កសិករអះអាងថា ក្រោយបានមន្រ្តីកសិកម្មឃុំណែនាំបច្ចេកទេស ការធ្វើស្រែកាត់បន្ថយចំណាយ ទាំងពូជ ជី ថ្នាំ ទិន្នផលក៏កើនជាងមុន
ប្រជាកសិករ រស់នៅភូមិសំរិទ្ធ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ គាំទ្រនិងពេញចិត្តចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កើតឲ្យមានមន្ត្រីកសិកម្មឃុំនេះឡើង ដែលបានជួយដល់កសិករទាំងបច្ចេកទេស ការប្រឹក្សាយោបល់ និងការចំណាយថវិកា។
អ្នកស្រី ប្រាក់ ស៊ាម រស់នៅភូមិសំរិទ្ធ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីមានមន្ត្រីកសិកម្មឃុំមក ក្រុមការងារតែងតែចុះជួបប្រជាកសិករ និងបានជួយណែនាំអំពីបច្ចេកទេស និងផ្ដល់ប្រឹក្សាយោបល់ល្អៗ ដល់កសិករ ឲ្យងាកមកធ្វើស្រូវផ្ការំដួល ស្រូវក្រអូប ០១ និងស្រូវចំប៉ីសរ ជំនួសពូវស្រូវ ប្រភេទ OM ៥៤៥១វិញ។

កសិកររួបនេះថា ការធ្វើស្រែតាមទម្លាប់ តាមបែបធម្មជាតិ និងតាមការណែនាំ របស់មន្ត្រីកសិកម្ម គឺមានភាពខុសគ្នាស្រឡះ។ ម៉េចបាននិយាយថា ខុសគ្នាស្រឡះ មកពីកាលធ្វើស្រែតាមបែបធម្មជាតិ ការចំណាយអស់ច្រើន ទាំងពូជស្រូវ ថ្នាំ និងការប្រើប្រាស់ជីជាដើម។ ប៉ុន្តែឥឡូវនេះ ក្រោយងាកមកធ្វើតាមការណែនាំរបស់មន្ត្រីកសិកម្មឃុំវិញ ការចំណាយត្រូវបានកាត់បន្ថយច្រើនទាំងពូជស្រូវ ថ្នាំ និងជី រីឯទិន្នផលមានការកើនឡើងជាងមុន។

អ្នកស្រីបានបញ្ជាក់ថា នាពេលកន្លងមកប្រជាពលរដ្ឋនៅក្នុងឃុំគោលាប់ភាគច្រើន បាននឹងកំពុងធ្វើនិងប្រមូលផលស្រូវ ប្រភេទ OM ៥៤៥១ ដោយសារពូជស្រូវប្រភេទនេះ ឆាប់បានប្រមូលផល ងាយលក់ និងមានឈ្មួញចាំទិញ។ ប៉ុន្តែឥឡូវនេះ កសិករនៅ ឃុំគោលាប់ ងាកមកធ្វើស្រូវពូជខ្មែរវិញ ដូចជា ផ្ការំដួល សែនក្រអូប០១ និងចំប៉ីស៧០ ជាដើម ដែលជាស្រូវពូជយុទ្ធសាស្ត្រជាតិ។
តាមការណែនាំរបស់មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម ក៏ដូចជា មន្ទីរកសិកម្មខេត្ត ដែលបានចុះមកណែនាំឱ្យកសិករងាកមកធ្វើស្រូវពូជខ្មែរវិញ គឺពួកគាត់សប្បាយចិត្តណាស់៕



អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


