ព័ត៌មានជាតិ
អនុប្រធានចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តតាកែវ នាំយកអំណោយប្រគល់ជូនរដ្ឋបាលស្រុកកោះអណ្តែត
ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យលោក អេង ប៉ជាក អនុប្រធានជាតំណាងរបស់ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្ត នាំយកសម្ភារៈប្រេីប្រាស់មួយចំនួនធំ ជូនដល់រដ្ឋបាលស្រុកកោះអណ្តែត ដេីម្បីប្រេីប្រាស់ក្នុងតម្រូវការចំបាច់។

ក្នុងឱកាសនោះ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ បានគូសបញ្ជាក់ផងដែរថា ការប្រគល់ជូននៅសម្ភារៈអាល់កុល និងម៉ាស់ ជូនដល់សាលាស្រុកកោះអណ្តែតថ្ងៃនេះ គឺជាការរួមចំណែកមួយផងដែរ ជាមួយអាជ្ញាធរខេត្ត ស្រុក និងរាជរដ្ឋាភិបាល ក្នុងការចូលរួមបង្ការទប់ស្តាត់ ជំងឺឆ្លងកូវីដ១៩ មិនឲ្យមានការឆ្លងរាលដាល ចូលក្នុងសហគមន៍យើងបាន ហើយជាពិសេសសម្ភារៈជាស្បៀងមួយចំនួនទៀត ក៏អាចចូលរួមចំណែកក្នុងការចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងក្នុងមូលដ្ឋានស្រុក ដែលពួកគាត់កំពុងតែជួបបញ្ហាខ្វះខាត ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងសូមឲ្យយើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ ៣ការពារ ឲ្យបានខ្លាំងខ្លារ និងមានប្រសិទ្ធិភាពខ្ពស់បំផុត ដើម្បីការពារខ្លួនឲ្យជៀសឆ្ងាយ និងមិនឆ្លងជំងឺដ៏កាចសាហាវមួយនេះផងដែរ។

សូមបញ្ជាក់ថា សម្ភារៈដែលបានប្រគាល់ជូនរដ្ឋបាលស្រុកនោះមាន៖ អាល់កុលចំនួន១កានធំ ម៉ាស់០១កេសធំ ស្មើ ៥០ប្រអប់តូច មី២០កេស អង្ករ២បាវ=១០០គីឡូ ទឹកសុទ្ធ១០កេះ ទឹកស៉ីអ៉ីវ ០១យួរ និងទឹកត្រី០១យួរ ផងដែរ៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?