Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភូមិទួលពង្រ ទទួលបានផ្លូវបេតុងឆ្អឹងដែក ១ ខ្សែ ទៀត ងាយស្រួលធ្វើដំណើរ

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទទួល​បាន​ផ្លូវ​បេតុង​ឆ្អឹង​ដែក ១ ខ្សែ ទៀត ពី​អាជ្ញាធរ ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ និង​ប្រកប​របរ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កង វង ចៅសង្កាត់​ចោមចៅ​ទី ១ បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ការ​ណែនាំ​ពី​លោក សក់ ច័ន្ទ​កញ្ញារិទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃើញ​ថា ផ្លូវ​ខាង​លើ​នេះ​ពិបាក​ជា​យូរ​មក​ហើយ និង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រកប​របរ​ផ្សេងៗ ទើប​លោក​បាន​ចាត់តាំង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ជាក់ស្ដែង ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ស្ថាបនា​ប្រែក្លាយ​ផ្លូវ​នេះ​ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ឲ្យ​មាន​សភាព​ល្អ​ស្អាត។

លោក​ចៅសង្កាត់ បញ្ជាក់​ថា ការ​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ខាង​លើ​នេះ​ជា​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ឆ្នាំ ២០២៥ ដោយ​មាន​ប្រវែង​ជាង ១ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ត​ភ្ជាប់​ពី​របង​រោងចក្រ​ ISI រហូត​ដល់​ផ្លូវ ៥០ ម៉ែត្រ ព្រំប្រទល់​ជាមួយ​សង្កាត់​ព្រៃ.ស ខណ្ឌ​ដង្កោ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម