ព័ត៌មានជាតិ
មន្រ្តីកសិកម្មណែនាំពូជបន្លែដាំដុះ ងាយបានផលរយៈពេលខ្លី ពេលភៀសសឹកពីសង្រ្គាមថៃឈ្លានពាន
មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានជម្រុញនិងបំផុសឲ្យពលរដ្ឋនៅតាមមណ្ឌលភៀសសឹក ធ្វើការដាំដុះបន្លែរយះពេលខ្លីគ្រប់ប្រភេទ ដើម្បីជាតម្រូវការបរិភោគប្រចាំថ្ងៃ។
លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទរីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ការជំរុញនិងបំផុសឲ្យមានការដាំបន្លែរយះពេលខ្លីនេះ មិនសម្រាប់តែតាមមណ្ឌលភៀសសឹកនោះទេ ក្នុងនោះក៏បានណែនាំដល់មន្ត្រីរាជការ ដែលមានដីទំនេរនៅតាមមន្ទីរក៏អាចដាំដុះ ព្រោះអាចនឹងមានតម្រូវការច្រើន បើសិនជាយោធាថៃនៅតែបន្តឈ្លានពានលើដីខ្មែរក្នុងរយះពេលវែងបន្តទៀត។

លោក ឈឹម វិជ្ជរ៉ា បានណែនាំពីប្រភេទបន្លែសេរីរាង្គដែលអាចដាំដុះងាយបានផលក្នុងរយៈពេលខ្លីមានដូចជា ស្ពៃគ្រប់ប្រភេទ ត្រកួន ត្រប់ ជាដើម ដែលជាដំណាំរយះពេលខ្លី ដែលអាចបម្រើការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ និងជួយដល់ពលរដ្ឋភៀសសឹកផង និងវីរកងទ័ពជូរមុខលើគ្រប់គោលដៅផង។
លោកថា ដំណាំទាំងនេះដាំដុះងាយទទួលបានទិន្នផល ដែលបន្លែខ្លះត្រឹមមួយអាទិត្យនិងយូរបំផុត ៥០ ថ្ងៃ។



បើតាមប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ការជំរុញនិងបំផុសដល់ពលរដ្ឋធ្វើការដាំដុះដំណាំរយៈពេលខ្លី ដើម្បីអាចផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ និងរួមចំណែកដោះបន្ទុកដល់ការចំណាយរបស់រដ្ឋាភិបាលក៏ដូចជាសប្បុរជនមួយកម្រិតផងដែរ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


