ព័ត៌មានជាតិ
អស់ថ្លៃភ្លើងជិតពីរលានរៀន មិនអស់ចិត្ត អគ្គិសនីស្រាយបំភ្លឺ
អគ្គិសនីកម្ពុជាបានធ្វើការស្រាយបំភ្លឺ លើអតិថិជនដែលមានម្ចាស់គណនី Facebook ឈ្មោះ ម៉ាក់ លីហេង បានលើកឡើងថ្លៃសេវាប្រើប្រាស់អគ្គិសនីអស់ជាង ២ លានរៀល។
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទី អគ្គិសនីកម្ពុជាបានចុះពិនិត្យឃើញថា ប្រព័ន្ធនាឡិកាស្ទង់ ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។


សម្ភារប្រើប្រាស់របស់អតិថិជនមាន ម៉ាស៊ីនត្រជាក់ ០១គ្រឿង ទូរក្លាសេ ០២គ្រឿង កង្ហារ ០២គ្រឿង ឆ្នាំងដាំបាយ ០១គ្រឿង និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត។
តាមការពិនិត្យប្រវត្តិទូទាត់ប្រាក់របស់ម្ចាស់គណនី Facebook ឈ្មោះ ម៉ាក់ លីហេង ដែលមានឈ្មោះនៅលើវិក្កយបត្រប្រើប្រាស់ថាមពលអគ្គិសនីឈ្មោះ PRAK NALY ឃើញថា អតិថិជនមានបញ្ហាលើវិក្កយបត្រពីរក្នុងខែមីនា និងខែមេសាគឺ៖
– វិក្កយបត្រទី១ ធ្វើនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានបំណុលសរុប ៧៩៤,៩៨០រៀល ផុតកំណត់បង់ប្រាក់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែពុំទាន់ទូទាត់។
– វិក្កយបត្រទី២ ធ្វើនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មានបំណុលសរុប ១,៣៨៣,៧៨០រៀល និងបំណុលបូកយោងខែមីនា ៧៩៤,៩៨០រៀល ដូចនេះបំណុលសរុបទាំង២ខែគឺ ២,១៧៨,៣៣០រៀល។


ប្រសិនបើអតិថិជនទាំងអស់ ទូទាត់វិក្កយបត្រយ៉ាងយូរមុនថ្ងៃផុតកំណត់នៅលើវិក្កយបត្រនោះមិនមានជាប់បំណុលយោងមកខែថ្មីទៀតទេ។
អគ្គិសនីកម្ពុជាបានណែនាំ ប្រសិនបើអតិថិជនមានចម្ងល់ពាក់ព័ន្ធ នឹងការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឲ្យអគ្គិសនីកម្ពុជាដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


