Connect with us

ព័ត៌មានជាតិ

មក​ស្គាល់​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជាង ៣០ កន្លែង​ សិក្សា​ជំនាញ​​សាង​អនាគត

បានផុស

នៅ

គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​បាន​ពង្រាយ​តាម​ខេត្ត​ក្រុង​នានា ដើម្បី​ផ្តល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​ពលរដ្ឋ​និង​យុវជន​នៅ​តាម​ជនបទ។

​​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជិត ៣០ កន្លែង​ ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ មានបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស​នានា​​ សម្រាប់​សិស្ស​អាចចុះ​ឈ្មោះ​​សិក្សា​ដើម្បី​ទទួល​បាន​ចំណេះ​ជំនាញ​​យកទៅប្រើប្រាស់​ក្នុង​អាជីព​ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឹះស្ថាន​បណ្តុះបណ្តាល​ទាំង​នោះ​មាន​ដូចជា៖

– វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
– វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
– វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
– វិទ្យាស្ថានជាតិ​ពាណិជ្ជសាស្ត្រ
– វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម
– វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញកម្ពុជា ថៃ
– វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ
-វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង
-វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
– វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
– វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
– វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
– វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
– វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
– វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត
– វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
-វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ
-វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់
– វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម
– វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
– វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
– វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
– វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
– វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន
– វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
– វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
-វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង

ដោយឡែក​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុជា​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​ទំនប់​កប់ស្រូវ​​ គឺ​ជា​គ្រឹះ​ស្ថាន​សាធារណៈរដ្ឋបាល​​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​ និង​វិជ្ជាជីវៈ ដែលផ្តល់ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ បច្ចេកទេស បច្ចេកវិទ្យា សុជីវធម៌ និងមនសិកាវិជ្ជាជីវៈដល់ប្រជាជន ជាពិសេសយុវជនយុវនារីឱ្យក្លាយទៅជាមូលធនមនុស្សដែលមានជំនាញដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម