Connect with us

ព័ត៌មានជាតិ

ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

បានផុស

នៅ

ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក នៃវិស័យការងារ សន្តិសុខសង្គម និងវិជ្ជាជីវៈ ព្រមទាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ ដោយនាំយកឱកាសការងារសរុបចំនួន ៤,១២២ កន្លែង ដើម្បីផ្ដល់ជូនដល់យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅក្នុងបរិវេណសាកលវិទ្យាល័យជាតិគ្រប់គ្រង ចាប់ពីម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច។ អ្នកចូលរួមនឹងមានឱកាសដាក់ពាក្យស្នើសុំការងារ និងកម្មសិក្សាការងារ ព្រម​ទាំង​សម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗជាច្រើនដែលចូលរួមតាំងបង្ហាញឱកាសការងារ។



លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា «វេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជន និងអ្នកស្វែងរកការងារ ក្នុងការជួបផ្ទាល់ជាមួយនិយោជក ស្វែងយល់ពីតម្រូវការទីផ្សារការងារ និងដាក់ពាក្យសម្ភាសន៍ភ្លាមៗ ដើម្បីបង្កើនឱកាសទទួលបានការងារសមរម្យ»។



លោកបានបន្ថែមថា វេទិកានេះក៏ជាផ្នែកមួយក្នុងការសម្របសម្រួល និងភ្ជាប់ទំនាក់ទំនងរវាងនិយោជក និងអ្នកស្វែងរកការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មរបស់ទីផ្សារការងារបច្ចុប្បន្ន។



យុវជន សិស្ស និស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍ អាចចូលរួមដោយសេរី និងទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬតាមរយៈគេ nea.gov.kh និងទំព័រ Facebook NEA Khmer៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម