ព័ត៌មានជាតិ
ជនភៀសសឹកជាង២ម៉ឺននាក់ទៀត បានវិលទៅលំនៅឋានវិញ ខណៈជាង២០ម៉ឺននាក់បន្តស្នាក់នៅជំរំ
គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹក ២៥ ៤០៧នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ ខណៈជនភៀសសឹក ២៤២ ២៦៧នាក់បន្តស្នាក់នៅជំរំុ។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦។

បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មាន២៤២ ២៦៧នាក់ ក្នុងនោះស្រី្ត ១២៧ ៨៨៦នាក់ និងកុមារ ៧៨ ៩០៧នាក់ បន្តស្នាក់នៅជំរំ។ ទន្ទឹមនេះ ការបន្តបិទផ្អាកសវាសាធារណៈជាមូលដ្ឋាន ខេត្តឧត្តរមានជ័យ មានសាលារៀន១០៧ មន្ទីរពេទ្យ/មណ្ឌល សុខភាព១០ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក១ ឃុំ-សង្កាត់៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៣២១ (រដ្ឋ២៣៧ ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥ បន្តបិទផ្អាក។ ដូចគ្នានេះ ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យមណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ ៣២៣ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/ សណ្ឋាគារ៥ ស្ថានីយ៍ប្រេង៣ ផ្សារឯកជន១ រថយន្ត៣៣គ្រឿង ម៉ូតូ៥គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន២៥ មណ្ឌលសុខភាព៧ សំណង់អគារ៣៩ វត្តអារាម៦ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៤ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង។ ជាការកត់សម្គាល់ នៅខេត្តពោធិ៍សាត់ កម្លាំងយោធាបានចូលកាត់សោគាស់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសង្គមថ្មី រួចប្រមូលសម្ភារៈមានតម្លៃពីផ្ទះចំនួន៨ខ្នង ម៉ូតូ៤គ្រឿង និងរម៉កដឹកសំរាមរបស់ភូមិ២គ្រឿង។

ដោយឡែកចំពោះកិច្ចអន្តរាគមន៍រៀបចំផ្ទះសម្បែង និងភូមិករពលរដ្ឋភៀសសឹក ក្នុងនោះ ខេត្តព្រះវិហារ កំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាតនៅស្រុកជាំក្សាន្ត ព្រមទាំងដឹកជញ្ជូនស្បៀងអាហារ ជូនពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះបាន។ រីឯខេត្តឧត្តរមានជ័យ មានភូមិចំនួន៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះបាន ខណៈមន្ត្រីកំពុងរៀបចំផ្ទះ និងភូមិករពលរដ្ឋចំនួន ១៧២ភូមិ។ ខេត្តបន្ទាយមានជ័យ មន្ត្រីកំពុងរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នជូន ពលរដ្ឋដែលពុំទាន់អាចចូលរស់នៅក្នុងផ្ទះបាន និងផ្សព្វផ្សាយអប់រំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ខេត្តបាត់ដំបង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបានកំពុងបន្តចុះសួរសុខទុក្ខ នាំយកអំណោយ និងត្រួតពិនិត្យទីតាំងផ្ទះប្រជាពលដ្ឋដែលរងផលប៉ះពាល់ ព្រមទាំងត្រៀមសហការជាមួយក្រុមការងារស៊ីម៉ាក់(CMAC) ដើម្បីបោសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ខេត្តពោធិ៍សាត់ មន្ត្រីបានចុះពិនិត្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី។ ចំណែក ខេត្តកោះកុង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ បានកំពុងចុះ ពិនិត្យ និងផ្ដល់ជំនួយគាំទ្របន្ថែមជូនពលរដ្ឋភៀសសឹកជួបការលំបាកក្រោយវិលមកលំនៅឋានវិញ៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


