Connect with us

ព័ត៌មានជាតិ

ថ្ងៃ១៧មករា គឺជាថ្ងៃចុងក្រោយ សម្រាប់អាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ

បានផុស

នៅ

ថ្ងៃ១៧មករា គឺជាថ្ងៃចុងក្រោយ សម្រាប់បងប្អូនអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ។ ដូច្នេះសូមបងប្អូនអញ្ជើញទៅលក់ដូរនៅផ្សារដើមគរថ្មីវិញ ចាប់ពីស្អែកនេះ តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការបញ្ជាក់របស់លោកស្រីដោ សម្ផស្ស នាយិការរងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃសៅរ៌ទី១៧មករា២០២៦នេះ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ ចាប់ពី ថ្ងៃទី១៨ ខែមករាឆ្នាំ ២០២៦ស្អែកនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ជាពិសេសគឺរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យល្អ ប្រសើរ ឡើងវិញ ដែលអាចនឹងបង្កការកកស្ទះចរាចរណ៍នៅតំបន់ជុំវិញ នោះ។

ដូចនេះសូមបងប្អូន ចូលរួម សហការជាមួយអាជ្ញាធរ និងយោគយល់ អធ្យាស្រ័យដោយក្តីអនុគ្រោះបំផុត។

គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ក្នុងកិច្ចប្រជុំហើយថា អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលេីដងផ្លូវលេីចិញ្ចើមផ្លូវ មហាវិថី ម៉ៅសេទុង មហាវិថី ព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញ ផ្សារដេីមគរ មានចំនួនជាង៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ មករាខាងមុខនេះតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ។ចំពោះបងប្អូនអាជីវករដែលផ្លាស់ទៅទីតាំងថ្មីនេះ បងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត់ ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម