ព័ត៌មានជាតិ
អាជ្ញាធរក្រុងខេមរភូមិន្ទ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីពង្រឹងការធ្វើដំណើរចេញចូលរបស់ជនបរទេសដែលឆ្លងកាត់
អាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចុះពិនិត្យ និងកំណត់ទីតាំងសម្រាប់ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីពង្រឹងការធ្វើដំណើរចេញចូលរបស់ជនបរទេសដែលឆ្លងកាត់ និងស្នាក់នៅក្នុងមូលដ្ឋាន។


លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ ថា ប៉ុស្តិ៍ត្រួតពិនិត្យនេះ ធ្វើឡើងនៅចំណុចក្បែរជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ ១០ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ដោយអនុវត្ត ២៤ ម៉ោង លើ ២៤ ម៉ោង តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។


បើតាមអភិបាលរងក្រុងខេមរភូមិន្ទ ការដាក់ប៉ុស្តិ៍នេះដែរ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ភូមិ-ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


