ព័ត៌មានជាតិ
មន្ត្រីក្រសួងព័ត៌មាន មិនបានប៉ះពាល់ជាមួយចៅស្រីលោក ម៉ៅ អាយុទ្ធ ដែលឆ្លងកូវីដ១៩
កញ្ញា ផង់ សុភី ជាមន្ត្រីការនៅអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងព័ត៌មានមានតួនាទីជាជំនួយការរបស់ លោកម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាជី តារបស់ខ្លួន។
កញ្ញា ផង់ សុភី រស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ២០ ខែមេសា។

ក្រសួងព័ត៌មាន ឱ្យដឹងដឹងថា ក្នុងពេលដែលលោកម៉ាយុទ្ធបានអវត្តមានពីក្រសួងព័ត៌មានចាប់ពីខែធ្នូឆ្នាំ២០១៩ដើម្បីរៀបចំដឹកនាំរឿងភាពយន្តនោះ កញ្ញាផង់ សុភីមិនមានវត្តមាននៅក្រសួងព័ត៌មានឡើយហើយនៅក្នុងអំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំង១៩ក្នុងក្របខណ្ឌក្រសួងព័ត៌មានកញ្ញា ផង់ សុភីបានមកក្រសួងព័ត៌មានចំនួនពីរលើកគឺនៅថ្ងៃទី១និងទី៥ខែមេសាឆ្នាំ២០២១។
ប៉ុន្តែមិនបានចូលតំបន់រៀបចំចាក់វ៉ាក់សាំងទេដោយក្រុមការងារប្រាប់គាត់ថាមានបញ្ហាបច្ចេកទេស ដូច្នេះកញ្ញា ផង់ សុភី មិនមានឈ្មោះក្នុងបញ្ជីចាក់វ៉ាកសាំងនៅថ្ងៃនៅឡើយ ក្រោយមកទៀតគាត់ក៏មិនបានមកក្រសួងព័ត៌មានដែរ។
នៅថ្ងៃដែលកញ្ញាផង់សុភីមកក្រសួងព័ត៌មានជួបជាមួយក្រុមការងារគឺបានអនុវត្តវិធានការសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលពាក់ម៉ាសបាញ់អាល់កុលនិងរក្សាកម្រិតបុគ្គលបានត្រឹមត្រូវ។
ទោះជាយ៉ាងនេះក្តីក្រសួងព័ត៌មានប្រកាសដល់មន្ត្រីរាជការក្នុងក្រសួងដែលអាចមានពាក់ព័ន្ធក្រៅផ្លូវការជាមួយសាមីខ្លួនហើយបានតាមដានសុខភាពខ្លួននិងក្នុងករណីមានអាការសង្ស័យត្រូវធ្វើតេស្តដោយមិនប្រហែសឡើយ៕

អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


