ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យអគ្គនាយកដ្ឋានធនធានមនុស្សបន្តពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍មន្ត្រី
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ចាន់ អ៊ាន ជំរុញដល់អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវបន្តពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃឱ្យកាន់តែមានប្រសិទ្ធិភាព។ ការជំរុញនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានធនធានមនុស្ស នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ។

សន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅមួយព្រឹកពេញថ្ងៃចន្ទនេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយពិធីបើកក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងពិធីបិទក្រោមអធិបតីលោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ សន្និបាតនេះក៏មានការអញ្ជើញចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែល តំណាងរដ្ឋបាលរាជធានីខេត្ត តំណាងស្នងការដ្ឋាននគរបាលរាជធានីខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានធនធានមនុស្ស។

ថ្លែងក្នុងពិធីបិទសន្និបាតនោះ លោក ចាន់ អ៊ាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងពុះពារក្នុងការអនុវត្តភារកិច្ចសំខាន់ៗ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី។ លោករដ្ឋលេខាធិការ ចាន់ អ៊ាន ក៏បានគូសរំលេចពីកិច្ចសហការល្អពីអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត ដែលបានធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងអគ្គនាយកដ្ឋានធនធានមនុស្ស ដែលទាំងនេះ លោក ថា ពិតជាមានការប្រែប្រួលជាសារវន្តទៅលើការងារកំណែទម្រង់ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។

លោករដ្ឋលេខាធិការ បានលើកឡើងថា អគ្គនាយកដ្ឋានធនធានមនុស្ស បានចូលរួមពង្រឹងនូវវិន័យរបស់មន្ត្រីរាជការមានភាពប្រសើរ និងបំពេញការងារមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ខណៈការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការ ស្របតាមគោលការណ៍គុណ គោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ននិងប្រសិទ្ធភាព ដែលមានចំណេះដឹង ជំនាញ បទពិសោធ គុណវុឌ្ឍជាក់លាក់និងលក្ខណសម្បត្តិរបស់បេក្ខជនស្របតាមតម្រូវការការងាររបស់អង្គភាពនីមួយៗ។
សម្រាប់ការតែងតាំងមុខតំណែង ការដំឡើងឋានន្តរស័ក្តិ ការផ្ទេរភារកិច្ចមន្ត្រី ការខ្ចីមន្ត្រី ការផ្ទេរមន្ត្រីពីក្របខ័ណ្ឌមួយទៅក្របខ័ណ្ឌមួយទៀត លោក ថា ក៏ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិកំណត់ ហើយការអនុវត្តទណ្ឌកម្មខាងវិន័យ ត្រូវបានអនុវត្តតាមគោលការណ៍ និងបទប្បញ្ញត្តិកំណត់ ព្រមទាំងផ្អែកលើអង្គហេតុដែលសាមីខ្លួនបានប្រព្រឹត្តល្មើសបទវិន័យមន្ត្រីរាជការ ជាដើម។

តែយ៉ាងណា លោករដ្ឋលេខាធិការ ចាន់ អ៊ាន បានលើកទឹកចិត្ត និងជំរុញឱ្យអគ្គនាយកដ្ឋានធនធានមនុស្សបន្តសហការល្អជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ឆន្ទៈមនសិការខ្ពស់ក្នុងកិច្ចសហការដឹកនាំ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃឱ្យសម្រេចបានជោគជ័យបន្តទៀត៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


