ព័ត៌មានជាតិ
ពលរដ្ឋស្នើសុំជួយពន្លឿនធ្វើផ្លូវឡើងវិញ ម្តុំផែថ្ម ក្រោយអាជ្ញាធរកាយដាក់លូ មិនទាន់បានជួសជុលផ្លូវឡើងវិញ
កំណាត់ផ្លូវព្រះស៊ីសុវត្ថិ ប្រវែងជាង ២០០ម៉ែត្រ ( ម្តុំផែថ្ម ) ដែលសេលសល់ពីអាជ្ញាធរស្ថាបនាប្រព័ន្ធលូ ចាប់ផ្តើមជះផលប៉ះពាល់ដល់ពលរដ្ឋ។ ជាក់ស្តែងកំណាត់ផ្លូវព្រះស៊ីសុវត្ថិ រហូតទៅដល់ក្រោមស្ពានជ្រោយចង្វារ ប្រវែងជាង២០០ម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពលរដ្ឋកំពុងជួបប្រទះទុក្ខលំបាកខ្លាំង លើការឆ្លងកាត់ និង ប្រកបអាជីវកម្ម។

លោក ចាន់វី ពលរដ្ឋលើកឡើងថា ចំណុចផ្លូវនេះធ្លាប់ឃើញអាជ្ញាធរ បានចុះមកស្ថាបនាប្រព័ន្ធលូរួចរាល់ហើយ ប៉ុន្តែគិតមកទល់ថ្ងៃនេះ មានរយៈពេលយូរគួរសមដែរ ល្មមគ្រប់គ្រាន់តែអាចដំណើរការចាក់កៅស៊ូ អ៊ុតផ្លូវឡើងវិញបានហើយ។ ពលរដ្ឋបន្តថា មិនគួរទុកចោលយូរពេកបែបនេះទេ ព្រោះមិនថាតែពួកគាត់ជាអ្នករស់នៅ នឹងអ្នកប្រកបអាជីវកម្មតំបន់នេះនោះទេ សូម្បីតែអ្នកធ្វើដំណើរ ក៏ជួបការលំបាកដូចគ្នាដែរ ។


និស្សិតសកលវិទ្យាល័យមួយកន្លែង សុំមិនបញ្ចេញឈ្មោះ ដែលតែងឆ្លងកាត់ចំណុចនេះជាប្រចាំបានអោយដឹងថា កាលពីសប្តាហ៍មុន គាត់ឆ្លងកាត់ចំណុចនេះ ធ្វើដំណើរទៅសាលារៀនបានរអិលដួល ០២-០៣ដង រលាត់ដៃជើងគួរសមដែរមួយរយៈនេះ។ ក៏ព្រោះថាផ្លូវនេះ មានដី និងគ្រួស លាយលំដោយផ្លូវមានសភាពស្រុតចុះក្រោម ទើបបង្កការលំបាកយ៉ាងខ្លាំង ទៅលើអ្នកឆ្លងកាត់ទៅមក។


ពាក់ព័ន្ធបញ្ហាក្រុមការងារកម្ពុជាថ្មី របស់យើងបានទំនាក់ទំនងទៅកាន់ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការខណ្ឌដូនពេញ បានបញ្ជាក់អោយដឹងថា លោក នឹង ចាត់អោយក្រុមការងារចុះទៅបន្ថែមថ្ម ព្រោះទើបតែថ្មីៗ ខ្លាចនៅពេលអ៊ុតកៅស៊ូទៅ ស្រុតផ្លូវ។ ដូច្នេះទើបអាជ្ញាធរសុំពេល ដើម្បីអោយ ដីថ្មីហាប់ណែន នឹងចាប់ផ្តើមការដ្ឋានតែម្តង៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


