Connect with us

សន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះឆ្មក់បង្រ្កាបបារចំនួន០២ទីតាំង ឃាត់មនុស្សប្រុសស្រី ៣៥នាក់

បានផុស

នៅ

បារបារាំងចំនួន ០២ទីតាំង ដែលសង្ស័យមានបង្កប់ការជួញដូរមនុស្ស និងមានក្មេងក្រោមវ័យ១៨ឆ្នាំ ត្រូវបានសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បើកប្រតិបត្តិការចុះបង្រ្កាបឃាត់បានមនុស្សប្រុសស្រី៣៥នាក់។ ប្រតិបត្តិការណ៍បង្រ្កាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃ​ទី​២២​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ស្ថិត​នៅក្នុងសង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានអោយដឹងថា ដោយទីតាំងហាងខាងលើនេះមានការចុះស៊ើបអង្កេតពីកម្លាំងបង្កប់ យ៉ាងច្បាស់លាស់។ ភ្លាមៗកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអានិតិជន បាននាំកម្លាំងចុះមកធ្វើការបង្រ្កាបភ្លាមៗ។

ជាលទ្ធផល កំឡុងពេលប្រតិបត្តិការណ៍ នគរបាលជំនាញបានរកឃើញ បារបារាំងចំនួន ០២ទីតាំង ដែលនៅក្បែរគ្នា មានយីហោ «កា ទ្រីត សេមសេម បារ និង​កាទ្រីត​ ប៊ែនស៍​ បារ» មានមនុស្សប្រុសស្រីចំនួន ៣៥នាក់ (ប្រុស ០១នាក់) ដែលជាប់ពាក់ព័ន្ធ ឃាត់ខ្លួនតែម្តង ។

ក្រោយបញ្ចប់ការឆ្មក់បង្រ្កាប នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនប្រុសស្រី ៣៥នាក់ (ប្រុស ០១នាក់ )បញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ  ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម