ព័ត៌មានជាតិ
អ្នកវិភាគជំរុញឱ្យសហជីពពង្រឹងសមត្ថភាព ដើរឱ្យហួសប្រយោជន៍បុគ្គល ដើម្បីធ្វើជាដៃគួរដ៏ល្អរបស់រដ្ឋាភិបាល
ភ្នំពេញ ៖ ក្រោយមានការតវ៉ាជាបន្តបន្ទាប់ខុសពីនីតិវិធីច្បាប់ពីសំណាក់សហជីពមូលដ្ឋាននៅតាមរោងចក្រសហគ្រាសមួយចំនួន អ្នកវិភាគនៅកម្ពុជាមើលឃើញថា សហជីពដែលជាតំណាងកម្មករត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីជំរុញការគោរពច្បាប់ នីតិវិធីដោយមិនគួរចូលរួមធ្វើសកម្មភាពខុសច្បាប់ដែលបង្ហាញពីកំសោយក្នុងនាមជាភាគីដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស។

លោកបណ្ឌិត ឈត ប៊ុនថង សាស្រ្តាចារ្យទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មេសហជីពដែលគិតពីប្រយោជន៍កម្មករពិតប្រាកដ និងអាចរួមចំណែកលើកកម្ពស់វិស័យការងារបានត្រូវតែមានសមត្ថភាពវិជ្ជាជីវៈ មានភាពជាអ្នកដឹកនាំច្បាស់លាស់ និងចៀសផុតពីប្រយោជន៍បុគ្គល។ ផ្ទុយទៅវិញ មេដឹកនាំសហជីពមួយចំនួនដែលមិនស្គាល់ពីតួនាទីភារកិច្ច កាតព្វកិច្ចរបស់ខ្លួន មិនយល់ពីច្បាប់ និងគិតតែពីប្រយោជន៍បុគ្គល តែងមើលរំលងប្រយោជន៍រួមរបស់កម្មករនិយោជិត។
លោកថ្លែងថា «បុគ្គលិក ឬក្រុមការងារថ្នាក់ដឹកនាំរបស់សហជីព ហ្នឹងគាត់អសកម្ម គាត់មានទំនោគិតរឿងផលប្រយោជន៍ ឬមួយក៏គាត់ធ្វើការបម្រើឱ្យឆន្ទៈនយោបាយណាមួយ ក្រុមណាមួយ ឬមួយគាត់ត្រូវគ្នាជាមួយម្ចាស់រោងចក្រ បានផលប្រយោជន៍ណាមួយ គាត់បំភ្លេចពីការមើលសុខទុក្ខ ការពារផលប្រយោជន៍កម្មករក៏មានដែរ»។
បណ្ឌិតរូបនេះ បានបន្ថែមថា សហជីពគួរតែដើរឱ្យហួសពីប្រយោជន៍បុគ្គល និងមិនត្រូវយកកម្មករជាឈ្នាន់ធ្វើសកម្មភាពដែលខុសច្បាប់ដែលផ្ទុយពីតួនាទី និងភារកិច្ច របស់សហជីពដែលមានចែងក្នុងច្បាប់ដែលមានគោលបំណងលើកកម្ពស់សុខដុមនីយកម្មក្នុងសហគ្រាសដែលជាកត្តាគន្លឹះដើម្បីកសាងវិស័យការងារនៅកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។
ដោយឡែក លោក បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា ពិនិត្យឃើញថា សហជីពមូលដ្ឋាន និងកម្មករមួយចំនួនប្រើប្រាស់បាតុកម្មបិទផ្លូវជាត្រីមុខបើទោះណាដឹងថាសកម្មភាពទាំងនោះខុសច្បាប់ក៏ដោយ។

លោកថ្លែងថា «ខ្ញុំអំពាវនាវឱ្យមានការជជែកគ្នា ឱ្យបើកទូលាយដោយចំហរ ដើម្បីរកដំណោះស្រាយជាជាងយើងទៅបិទផ្លូវសាធារណៈ នាំទៅដល់ការរាំងស្ទះការធ្វើដំណើរ ក៏ដូចជារំខានទៅដល់វឌ្ឍនភាពសង្គមផ្សេងទៀត»។
ជាមួយនឹងបញ្ហាទាំងនេះ សង្គមជាទូទៅមើលឃើញថា ដើម្បីតែប្រយោជន៍សហជីពមូលដ្ឋានមួយចំនួនធំដែលគ្រប់គ្រងកម្មករនៅតាមរោងចក្រសហគ្រាសមិនអាចធ្វើជាតំណាងរបស់កម្មករបាន មិនអើពើកង្វល់កម្មករ ហើយពេលខ្លះក៏បានចូលរួមបិទភ្នែកនិងច្រមុះឱ្យកម្មករធ្វើសកម្មភាពតវ៉ា ឬទាមទារខុសច្បាប់ទៀតផង ក៏មានដែរដើម្បីឆ្លៀតឱកាសទារប្រយោជន៍ ឬសគុណណាមួយ ឬក៏ដើម្បីបង្ហាញពីកម្លាំងនៃអំណាចដោយប្រើប្រាស់បងប្អូនកម្មករជាឈ្នាន់ក៏មានផងដែរ។ ប្រការនេះ អ្នកវិភាគនិងជាបញ្ញាវ័ន្តនៅកម្ពុជា ជំរុញយ៉ាងទទូចឱ្យសហជីពពង្រឹងសមត្ថភាពនិងដើរឱ្យហួសពីប្រយោជន៍បុគ្គល និងក្រុមខ្លួន ដើម្បីប្រយោជន៍រួមនៃវិស័យដែលជាអាយុវជីវិត និងឆ្នាំងបាយរបស់ពលរដ្ឋខ្មែររាប់លាននាក់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


