Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ បន្តគាំទ្រចំពោះប្រតិបត្តិការកម្ទេចចំសម្បុកក្រុមជនបរទេសណាពាក់ព័ន្ធ​ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ

បានផុស

នៅ

ប្រជាពលរដ្ឋ បាន​សម្ដែង​ការ​បន្ត​គាំទ្រ​ចំពោះ​ប្រតិបត្តិការ​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​ចុះ​កម្ទេច​ចំ​សម្បុក​ធំៗ របស់​ក្រុម​ជនបរទេស​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ខ្ពស់​ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់​ក្នុង​ការ​កម្ទេច​បទល្មើស​ឧក្រិដ្ឋ​ទាំងឡាយ​ដែល​បាន​បង្ក​អសន្តិសុខ និង​អស្ថិរភាព ដល់​ប្រទេសជាតិ។ ពលរដ្ឋ មិន​ចង់​ឲ្យ​កម្ពុជា ក្លាយ​ជា​ជម្រក នៃ​បទល្មើស​ឧក្រិដ្ឋ​ទាំងឡាយ​នោះ​ទេ។ ពោល គឺ​ចង់​ឲ្យ​កម្ពុជា​លេច​មុខ​លេច​មាត់​នៅ​លើ​ឆាក​អន្តរជាតិ តាមរយៈ​លទ្ធផល​វិជ្ជមាន​ជាច្រើន ដូចជា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សន្តិភាព ក៏ដូចជា​ការ​អភិវឌ្ឍ​ជាដើម។

បច្ចុប្បន្ន កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​តាម​រដ្ឋបាល​ខណ្ឌ​នីមួយៗ ទាំង ១៤ ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ទីតាំង​ផ្ទះ​ជួល , អគារ​បន្ទប់​ជួល , អគារ​ខុន​ដូរ , ផ្ទះសំណាក់ និង​សណ្ឋាគារ​នានា ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​ត្រឹមត្រូវ​របស់​ជនបរទេស​ទាំងឡាយ ជៀសវាង​ការ​ស្នាក់នៅ​ដោយ​លួចលាក់​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)។ ការ​ចុះ​រដ្ឋបាល​ត្រួតពិនិត្យ​ជា​ប្រចាំ​នេះ ក៏​មាន​ការ​សហការ​ចូលរួម​យ៉ាង​ល្អ​ពី​តាម​បណ្ដា​ម្ចាស់​ទីតាំង​ពាក់ព័ន្ធ​ទាំងអស់​ផង​ដែរ ដើម្បី​ឲ្យ​ដំណើរការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​ឆបោក​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

កាលពី​ថ្មីៗ នេះ កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា បាន​បន្ត​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​ក្នុង​ការ​ចុះ​បង្ក្រាប​ចំ​ជម្រក​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដោយ​បាន​ឃាត់ខ្លួន​ជនបរទេស​ជាង ២ ពាន់​នាក់ មាន ០៩ សញ្ជាតិ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម