សន្តិសុខសង្គម
ផ្ទុះអាវុធជាច្រើនគ្រាប់ ខណៈសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាប ជនសង្ស័យឆបោកអនឡាញនៅប៉ោយប៉ែត
ប៉ោយប៉ែត៖ មានការផ្ទុះអាវុធ ជាច្រើនគ្រាប់ ខណៈកម្លាំងនៃ អគ្គស្នងការនគរបាល ជាតិ និង មានការ ចូលរួមពីរដ្ឋបាលខេត្ត និង កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចុះប្រតិបត្តិការ ត្រួត ពិនិត្យ និង បង្ក្រាបទីតាំងសង្ស័យអនឡាញ ស្ថិតក្នុងបុរីសានកូ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ នារសៀល ថ្ងៃទី២៩ មេសា ២០២៦ នេះ។

សូមបញ្ជក់ថា នេះជាលើកទី២ហើយ ដែលមានការផ្ទុះអាវុធនៅក្រុងប៉ោយប៉ែតនាខែមេសា២០២៦ ក្នុងពេលដែលសមត្ថកិច្ចចុះប្រតិបត្តិការ ត្រួតពិនិត្យ និង បង្ក្រាបទីតាំងសង្ស័យអនឡាញ ដោយលើកទី១នៃការផ្ទុះអាវុធ កាលពីថ្ងៃទី២៥ខែមេសា២០២៦នៅចំណុចអគារកម្ពស់១៦ជាន់ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ត្រូវបានសមត្ថកិច្ចប៉ូលិសបាញ់ឡើងលើដើម្បីបង្រ្កាបនឹងទប់ស្កាត់ការសម្រុកចេញ របស់ជនបរទេសពីក្នុងអគារ។
ដោយឡែក ចំពោះករណីផ្ទុះអាវុធនៅរសៀលថ្ងៃទី២៩នេះ ពុំទាន់ដឹងថា ការផ្ទុះនេះចេញពីសមត្ថកិច្ច ឬ ចេញពីជនសង្ស័យក្នុងការចុះបង្រ្កាបនោះទេ ដោយជាក់ស្តែងស្នូផ្ទុះបានឮចេញពីខាងក្នុងបរិវេណនៃអាគារសង្ស័យ ទីតាំងអនឡាញដោយមានជនបរទេសជាច្រើនស្នាក់នៅ។

ក្រៅពីមានការផ្ទុះអាវុធជាង១០គ្រាប់បានប្រមាណជា១ម៉ោងស្រាប់តែមានការសម្រុកចេញរបស់ជនបរទេសដោយបានបើករថយន្តបំបុករបងបេតុងកាន់តែបង្កការភ្ញាក់ផ្អើលកាន់តែខ្លាំងដល់ពលរដ្ឋ។

ប្រតិបត្តិការនេះ ត្រូវបានដឹកនាំឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ លោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអយ្យ ការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានសម្របសម្រួល។

ក្រោយកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបអនឡាញហ្គេមនៅក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ គេសង្កេតឃើញជនបរទេសបានផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយនៅក្នុងក្រុងដដែល និងខ្លះទៀត ត្រូវបានចេញពីក្រុងប៉ោយប៉ែតទាំងយប់ទាំងថ្ងៃ តាមរថយន្តនិងដើរតាមផ្លូវ មិនដឹងគោលដៅទៅណាខ្លៈទៀត។

មហាជនបានលើកឡើងតាមបណ្តាញសង្គមថា ក្រោយកម្លាំងចម្រុះបង្ក្រាបអនឡាញហ្គេមនៅក្រុងប៉ោយប៉ែត គឺប៉ះពាល់សេដ្ឋកិច្ចប្រជាពលរដ្ឋច្រើន មានអគារគ្មានអ្នកជួលគ្មានលុយបង់ធនាគារ ប្រជាពលរដ្ឋជាច្រើននាក់គ្មានការងារធ្វើ អ្នកលក់អីវ៉ាន់គ្មានអ្នកទិញពេលនេះច្រកទ្វាព្រំដែនពីរត្រូវបានបិទកាលពីជម្លោះព្រំដែនកម្ពុជា-ថៃ ហើយពេលនេះ បិទអនឡាញហ្គេមជនបរទេសភ័យខ្លាចបានចាកចេញពីក្រុងប៉ោយប៉ែតអស់ម្តងបន្តិច៕
ដោយ៖ អេម ពៅ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


