ព័ត៌មានជាតិ
តុលាការសម្រេចឃុំខ្លួនជនជាតិចិន១៤នាក់ ដែលលួចឆ្លងដែនល្មើសបម្រាម
តុលាការខេត្តកំពត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញដីកាឃុំខ្លួនជនជាតិចិនចំនួន១៤នាក់ ដាក់ពន្ធនាគារក្រោយកម្លាំងនគរបាលបង្ក្រាបបាន ពេលកំពុងលួចឆ្លងដែនពីខេត្តកំពត មករាជធានីភ្នំពេញ ដោយបន្លំជិះនៅក្នុងរថយន្តដឹកទំនិញ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា ក្រោយតុលាការចេញដីការួច កម្លាំងរបស់លោកបាននាំខ្លួនជនជាតិចិនទាំង១៤នាក់នេះ ទៅកាន់ពន្ធនាគារខេត្តនៅថ្ងៃនេះហើយ។

សូមបញ្ជាក់ថា កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានបង្ក្រាបជនជាតិចិន១៤នាក់ ដែលបម្រុងធ្វើដំណើរឆ្លងកាត់ខេត្តកំពត ទៅរាជធានីភ្នំពេញ ដោយបន្លំជិះក្នុងរថយន្ដដឹកជំនិញ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។
លោកស្នងការបានបញ្ជាក់ទៀតថា កម្លាំងប្រចាំការនៅគោលព្រំប្រទល់ខេត្ត បានធ្វើការឃាត់រថយន្តមួយគ្រឿងនៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានរត់ពន្ធដឹកជនជាតិចិនចំនួន១៤នាក់ ពីខេត្តព្រះសីហនុ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឆ្លងកាត់តាមភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក តាមរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-0465។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា តាមការសួរនាំជំហ៊ានដំបូង ពួកគេធ្វើដំណើរមកពីខេត្តព្រះសីហនុ ហើយក្នុងគោលដៅទៅរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្ដខាងលើនេះ បិទបាំងដោយកេសស្នោនៅជុំវិញ ដើម្បីបន្លំភ្នែកសមត្ថកិច្ចថាជារថយន្ដដឹកគ្រឿងសមុទ្រ៕
អត្ថបទ ៖ សេង ណារិទ្ធ
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


