Connect with us

ព័ត៌មានជាតិ

ករណីទាមទារប្រាក់ឈ្នួលនៅកាស៊ីណូ ហ្គោលដេន ត្រូវបានក្រសួងការងារដោះស្រាយបញ្ចប់

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់រួចរាល់នូវករណីទាមទារបើកប្រាក់​ឈ្នួលជូនបងប្អូនបុគ្គលិកបម្រើ​ការងារនៅកាស៊ីណូ ហ្គោលដេន ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ យ៉ាងយកចិត្តទុកដាក់ និងលឿនរហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្រោយពីបានទទួលដំណឹងនេះភ្លាម មន្រ្តីជំនាញនៃ​មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានដោះស្រាយបញ្ចប់រួចរាល់ហើយទៅតាមនីតិវិធីច្បាប់។

លោកបន្តថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់បងប្អូនបុគ្គលិក និងកម្មករនិយោជិត ដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ។ 

លើសពីនេះលោក បានស្នើឱ្យបងប្អូនកម្មករនិយោជិត ទាក់ទងមកលេខទូរសព្ទ ១២៨៦ ឬទាក់ទងមកមន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្ដល់ដំណោះស្រាយជូនបងប្អូនទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម