ព័ត៌មានជាតិ
ជាង ៣០ ឆ្នាំ អ្នកឧកញ៉ាម៉ុង ឫទ្ធី ចាយទុនអស់ប្រមាណ ១២០ លានដុល្លារ លើការវិនិយោគដាំដុះដំណាំដូងប្រេង
ជាង ៣០ ឆ្នាំមកនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានចំណាយទុនអស់ប្រមាណ ១២០ លានដុល្លារ លើការវិនិយោគដាំដុះដំណាំដូងប្រេង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅតំបន់វិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ សេដ្ឋីកសិកម្មដ៏លេចធ្លោបានឲ្យដឹងថា ការវិនិយោគលើដំណាំដូងប្រេងរហូតមកដល់ពេលនេះ ក្រុមហ៊ុនចាយទុនអស់ប្រមាណ ១២០ លានដុល្លារ និងនៅមិនទាន់រកបានផលចំណេញបានវិញនៅឡើយទេ។
អ្នកឧកញ៉ាប្រាប់ថា ការធ្វើជំនួញកសិកម្មសេដ្ឋីៗក្នុងស្រុកមិនហ៊ានប្រថុយដាក់ទុនវិនិយោគនោះទេ ប៉ុន្តែអ្នកឧកញ៉ាមិនរុញរានៅតែបន្តមុខជំនួញដែលអ្នកឧកញ៉ាបានចាប់កវែកកឆ្នាំងពេញមួយជីវិតនេះ។
ពាក់ព័ន្ធដំណាំដូងប្រេង អ្នកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមដាំដុះតាំងពីឆ្នាំ ១៩៩៥ និងបច្ចុប្បន្នបានពង្រីកនៅលើផ្ទៃដីជាង ១៦ ០០០ ហិកតា នៅស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ ។
អ្នកឧកញ៉ាបានលើកឡើងថា ការវិនិយោគដំណាំដូងប្រេងត្រូវចាយពេលវេលា និងទុនច្រើន ខណៈការវិនិយោគរបស់ឧកញ៉ាបច្ចុប្បន្នបានបង្កើតការងារដល់ពលរដ្ឋទាំងផ្ទាល់និងប្រយោលបានរាប់ម៉ឺននាក់។
ស្របពេលទីផ្សារដំណាំដូងប្រេងកំពុងមានហាងឆេងល្អ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា ផលដូងប្រេងរបស់ក្រុមហ៊ុនប្រមាណ ៩៧% ត្រូវបាននាំចេញទៅប្រទេសឥណ្ឌា និងសល់ប្រហែល ៣% កែច្នៃប្រើប្រាស់នៅក្នុងស្រុក៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


