Connect with us

ព័ត៌មានជាតិ

ចុះ​ពិនិត្យ​ការ​បិទ​ទីតាំង​០៤​កន្លែង​ ដែល​ជាប់​សង្ស័យ​ថា ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ នៅ​ក្រុង​ប៉ោយប៉ែត​

បានផុស

នៅ

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈអភិបាលខេត្ត​បន្ទាយមានជ័យ​ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៣ ខែមេសា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ​រួមមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធ ឡោះ ស្នងការ​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ចុះ​ត្រួតពិនិត្យ​កា​របិទ​ទីតាំង​ចំនួន​០៤​កន្លែង​ដែល​ជាប់​សង្ស័យ​ថា ​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពី​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ​នៅ​ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ដែល​ត្រូវ​បិទ​ទាំង​អស់​នោះ​រួមមាន៖ ១.​ទីតាំង​សណ្ឋាគារ​កា​ស៊ីណូ​ប៉ោយប៉ែត​ភែ​លេស​ផ្លាស ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​.​ក្រុង​ប៉ោយប៉ែត, ២.​ទីតាំង​ផ្ទះសំណាក់​៩៩៩ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​.​ក្រុង​ប៉ោយប៉ែត, ៣.ទីតាំង​​វីឡា​មួយ​កន្លែង​ក្នុង​បូរី​រស្មី​ដូង​ច័ន្ទ ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​.​ក្រុង​ប៉ោយប៉ែត, ៤.​ទីតាំង​អាគារ​ជួល​ម៉ា​វង្សា​ដើម​ស្វាយ ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​.​ក្រុង​ប៉ោយប៉ែត។ ទីតាំង​ខាងលើ​ជាទី​កន្លែង​ដែល​ឈ្មោះ ច​ន​ហាន់ ស៊ូ​ហាន​តូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌូនេស៊ី ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​បូរី​ដួង​ច័ន្ទ ដែល​បាន​ធ្លាប់​បាន​ចេញចូល និង​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩។​

បច្ចុប្បន្ន​ទីតាំង​ខាងលើ ​ត្រូវ​បាន​បិទ​ខ្ទប់​មិន​ឲ្យ​ចេញចូល ចំណែក​អ្នកជំងឺ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គលបុរី។ ជាមួយនិង​ការចុះ​នេះដែរ ​ឯកឧត្តម​អភិបាលខេត្ត​ បាន​ពិនិត្យ​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​និង​ពិភាក្សា​ជាមួយ​ក្រុមការងារ​គ​ណៈ​បញ្ជាការ​ខេត្ត​ក្រុង​ថា​ តើ​ត្រូវ​បិទ​ខ្ទប់​ទីតាំង​ណាខ្លះ​។ នៅ​ទីតាំង​អគារ​ជួល​ម៉ា​វង្សា​ដើម​ស្វាយ ស្ថិត​ក្នុង​ភូមិ​សាមគ្គី​មានជ័យ ដែល​មាន​ជនបរទេស​ស្នាក់នៅ​ធ្វើការ​ច្រើន​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​លើ​អ្នក​នៅ​អាគារ​នេះ​ទាំងអស់​ ឲ្យ​តែ​មានការ​ជាប់​ពាក់ព័ន្ធ​។​

អត្ថបទ៖ អ​ពៅ

សូមចុចអាន៖ ​នគរបាល​អន្តោប្រវេសន៍​៖ អ្នករត់ពន្ធ​មនុស្ស​ឆ្លងដែន​មិនអាច​រួចផុត​សំណាញ់​ច្បាប់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២១ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម