ព័ត៌មានជាតិ
ក្តាមថ្មនៅខេត្តកោះកុង ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តបែបស្តង់ដារអន្តរជាតិ
កោះកុង ៖ ក្រសួងពាណិជ្ជកម្ម និងអង្គការដៃគូអភិវឌ្ឍន៍ បានសម្រេចដូចបំណងហើយដើម្បីឱ្យផលិតផលក្តាមថ្មនៅខេត្តកោះកុង ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តជាលក្ខណៈស្តង់ដារអន្តរជាតិ បន្ទាប់ប្រឹងប្រែងស្រាវជ្រាវកងច្រងអស់ពេលជាង៤ឆ្នាំមកនេះ។
ទីបំផុតទៅ ក្តាមថ្មខេត្តកោះកុង ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តបែបស្តង់ដារអន្តរជាតិហើយ ដោយបង្កើតជាសមាគមអភិរក្សាក្តាមលើកដំបូងទៀតផង។

ក្នុងមហាសន្និបាតកំណើតដំបូងនៃរបស់សមាគមអ្នកអភិរក្សក្តាមថ្មខេត្តកោះកុង លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា ការចុះបញ្ជីម៉ាកក្តាមថ្ម និងបង្កើតសមាគមអភិរក្សក្តាមថ្មលើកដំបូង ក្នុងគោលបំនងលើកកម្ពស់តម្លៃ គុណភាពស្តង់ដារ ការប្រកួតប្រជែងលើទីផ្សារ ព្រមទាំងទាក់ទាញវិស័យទេសចរណ៍ផងដែរ។

បើតាមលោក សួន វិជ្ជា ក្រសួងពាណិជកម្ម និងអង្កការដៃគូ បានរសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ជាង៤ឆ្នាំមកនេះ ទំរាំបានចុះបញ្ជីម៉ាកសម្គាក់ភូមិសាស្រ្តមានការទទួលស្គាល់កម្រិតស្តង់ដារអន្តរជាតិ ចៀសវាងមានការក្លែងបន្លំ ពោលគឺមានតែក្តាមថ្មខេត្តកោះកុងមួយគត់។

លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចាត់ទុកថា វិស័យកម្មសិទ្ធិបញ្ញា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បង្កើតការងារក្នុងតំបន់ បង្កើនច្រវាក់តម្លៃ ទាក់ទាញភ្ញៀវទេសចរ លើកកម្ពស់គុណភាពស្តង់ដារអនាម័យ និងជីវភាពរស់នៅរបស់ប្រជាកសិករក្នុងសហគមន៍នីមួយៗ។
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏ស្នើដល់សមាគមអភិរក្សក្តាមថ្ម បន្តសហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ឆ្លើយតបនឹងសេចក្តីព្រាងលក្ខន្តិកៈសមាគមនិងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្តាមថ្មកោះកុងប្រកបដោយការទទួលខុសត្រូវ និងផលចំណេញដល់សហគមន៍។

ដោយឡែកលោក ឈេង សុវណ្ណដា អភិបាលស្តីទីខេត្តកោះកុង បង្ហាញពីមោទនភាពដែលខេត្តទទួលបានការចុះបញ្ជីម៉ាកក្តាមថ្ម មានការទទួលស្គាល់ជាផ្លូវការកម្រិតអន្តរជាតិដែលមិនធ្លាប់មានពីមុនមក។
លោកអភិបាលស្តីទីជឿជាក់ទុកមុនថា បន្ទាប់ពីចុះបញ្ជីម៉ាកសម្គាល់ក្តាមថ្មកោះកុង រួចរាល់ហើយ ក្តេរី៍ក្តាមថ្ម ដែលជានិមិត្តរូបរបស់ខេត្តត្រូវបានលើកកម្ពស់ និងប្រើប្រាស់ម៉ាក់សម្គាល់ស្របច្បាប់ស្តង់ដារគុណភាព ដើម្បីញែកអោយដាច់ពីផលិតផលក្តាមថ្មីពីតំបន់ផ្សេងៗទៀត។
គួរជម្រាបថា ខេត្តកោះកុងសម្បូរទៅដោយភោគផលនេសាទ ដូចជា ក្តាមថ្ម បង្គារ មឹក ត្រីសមុទ្រ គ្រំចំពុះទា កាពិ ជាដើម រួមទាំងផលិតផលសក្តានុពលពីវិស័យកសិកម្ម ផងដែរ។ ក្នុងនោះមាន ម្រេច ទុរេន សាវម៉ាវ ផ្លែចេក ទឹកឃ្មុំតំបន់ឆ្នេរ ។ល៕
អត្ថបទ ៖ សិរិវឌ្ឍនៈ








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


