ព័ត៌មានជាតិ
ប្រេងសាំងឡើងថ្លៃ អ្នកនេសាទខេត្តកោះកុងមួយចំនួន បង្ខំចិត្តមិនចេញទូកទៅសមុទ្រ
ខណៈតម្លៃប្រេងសាំងហក់ឡើងថ្លៃគួរឲ្យកត់សម្គាល់ មួយរយៈនេះ ប្រជានេសាទមួយចំនួនរស់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបង្ខំចិត្តចេញទូកទៅសមុទ្រ ដើម្បីប្រមូលផលត្រី ក្ដាម មឹក និងបង្គា ដូចសព្វដង រីឯមួយចំនួនទៀតបង្ខំចិត្តមិនចេញទូកទៅសមុទ្រទេ។

លោក អ៊ីសើ ជាពលរដ្ឋខ្មែរឥស្លាម រស់នៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានរៀបរាប់កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ថា តម្លៃប្រេងសាំងនៅត្រឹម ១ លីត្រ ជាង ៤ ០០០ រៀល អាចរត់រួចលើចំណាយទៅនេសាទនៅសមុទ្រ ប៉ុន្តែឥឡូវប្រេងសាំងឡើងថ្លៃតាមស្ថានភាពប្រែប្រួលរបស់ពិភពលោកធ្វើឲ្យរូបគាត់លំបាកចេញទូកទៅសមុទ្រ។

លោក អ៊ីសើ បន្តថា ឆ្នាំនេះ ប្រមូលទិន្នផលនេសាទបានគួរសម តែការលក់ចេញទៅឲ្យឈ្មួញកណ្តាលពុំសូវបានថ្លៃនោះទេ ពោលគឺពេលខ្លះខាតក៏មានដែរ ព្រោះតែផាត់ថ្លៃប្រេងសាំងមិនគ្រប់នោះទេ។ ស្ថានភាពបែបនេះ រូបលោកផ្អាកចេញទៅជាងកន្លះខែហើយ មិនទៅសមុទ្រ។

អ្នកស្រី ថុប ថាន ជាអ្នករកក្តាម នៅសង្កាត់ដងទង់ លើកឡើងថា ប្រេងសាំងឡើងថ្លៃបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចចំណូលរបស់គាត់ពីការនេសាទក្តាមនៅឯសមុទ្រ។ ទិន្នផលក្តាមដែលប្រមូលរកបាន លក់ចេញឲ្យឈ្មួញបានទាប ដូច្នេះរត់មិនរួចនឹងការចំណាយថ្លៃទិញប្រេងសាំងឡើយ។

អ្នកស្រី ស្នើដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ សូមមេត្តាជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យតម្លៃប្រេងសាំងចុះថយមកត្រឹមណាដែលទទួលយកបាន ប្រសិនបើមិនដូច្នេះទេ ជីវភាពរស់នៅលក្ខណៈគ្រួសារកាន់តែលំបាក។ ធៀបនឹងអ្នកមានធនធាន និងទូកធំ គេអាចចេញទៅនេសាទនៅចម្ងាយរកទិន្នផលមកលក់នៅលើទីផ្សារបានប្រចាំថ្ងៃ។

ទាក់ទិននឹងបញ្ហាប្រេងឥន្ធនៈឡើងថ្លៃនេះដែរ ត្រូវបាន លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ក៏ទទួលស្គាល់អំពីផលប៉ះពាល់របស់ប្រជានេសាទ ព្រោះតែតម្លៃប្រេងសាំងឡើងថ្លៃនាពេលបច្ចុប្បន្ននេះដែរ។ ទន្ទឹមនោះ ទិន្នផលនេសាទលក់នៅលើទីផ្សារ ក៏អាចឡើងបន្តិចបន្តួចទៅតាមជាក់ស្ដែង។

តបនឹងការជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខណ្ឌជលផលខេត្តកោះកុង កំពុងតាមដានយកចិត្តទុកដាក់លើស្ថានភាពផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័នឥន្ធនៈ ត្រឹមត្រូវតាមតារាងតម្លៃលក់ចេញរបស់ក្រសួងរ៉ែ និងក្រសួងពាណិជ្ជកម្ម ឬយ៉ាងណា។ មន្រ្តីបន្តផ្សព្វផ្សាយដល់ប្រជានេសាទពីការប្រើប្រាស់មធ្យោបាយផ្ទុកប្រេងសាំងក្នុងប៊ីដុង ឬកាន ក្នុងកម្រិតចំណុះមានសុវត្ថិភាព និងធានាការពារកុំឲ្យមានហានិភ័យឆាបឆេះធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិ ឬអាយុជីវិតផ្ទាល់ខ្លួន និងការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។ ករណីពិនិត្យឃើញថា មានបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេង និងឧស្ម័នឥន្ធនៈ និងមានការដំឡើងថ្លៃ ខុសប្រក្រតី នឹងរាយការណ៍ជាបន្ទាន់មក អគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមានវិធានការកម្រិតថ្នាក់ជាតិ៕
អត្ថបទ ៖ សិរីវឌ្ឍន:



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


