Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដ១៩ បិទខ្ទប់ទីតាំងផ្ទះវៀត​ណាមជាង៧០០ គ្រួសាក្នុងភូមិឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២៦​ ខែមេសានេះ បានសម្រេចបិទខ្ទប់តំបន់ផ្ទះជនជាតិវៀតណាម ជាង ៧០០ គ្រួសារជាបណ្តោះអាសន្ន ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ការចេញវិធានការបិទខ្ទប់បែបនេះ កើតមានឡើងបន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន ៣ នាក់នៅម៉ោង ១០ ព្រឹកថ្ងៃទិ ២៦ ខែមេសានេះ នៅក្នុងគ្រួសារជនជាតិវៀតណាមរស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ដែលមាន ១ឈ្មោះ វៀងយ៉ាំងហៀង ជាប្ដីអាយុ ៥២ ឆ្នាំ ឈ្មោះ តុង ធីគា ជាប្រពន្ធអាយុ ៤៨ ឆ្នាំ និង ឈ្មោះ តុងធីអៀង ភេទស្រី ជាក្មួយអាយុ ១០ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេឃុំឆ្នុកទ្រូ លោក សាំង គឹមស៊ន បានឱ្យដឹងថា ការរកឃើញអ្នកទាំង៣នាក់ខាងលើ បន្ទាប់ពីកូនរបស់គ្រួសារខាងលើ ឈ្មោះ ជិនធី ហឿង ភេទស្រី អាយុ២៧ឆ្នាំ ជាកម្មករនៅព្រែកប្រា បានចូលមកឃុំឆ្នុកទ្រូ កាលពីថ្ងៃទី ២០ ខែមេសា ហើយត្រូវបានអាជ្ញាធរនាំនាងទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកបរិបូណ៌ ហើយបានតេស្តឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី ២៥ ខែមេសាម្សិលមិញ។

ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានវិជ្ជមាន៣នាក់ខាងលើ គឺនៅមានចំនួន ២៩ នាក់ផ្សេងទៀត ដែលក្រុមគ្រូពេទ្យបានធ្វើតេស្តលើកទី១ តាមឧបករណ៍ថ្មី ដែលក្រសួងសុខាភិបាលបានអនុញ្ញាតនៅក្នុងទីតាំងផ្សារថ្មីរបស់ឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី ២៦ ខែមេសា នេះហើយទទួលបានលទ្ធផលអវិជ្ជមាន ប៉ុន្តែត្រូវនាំទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកបរិបូណ៌។

ចំណែកអ្នកវិជ្ជមានទាំង៣ ក្រុមគ្រូពេទ្យបានដឹកនយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី ២៦នេះ។

អាជ្ញាធរស្រុកបរិបូរណ៍ក៏អំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានពិសេសភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់គឺត្រូវអនុវត្តវិធានការ ៣ កុំនឹង ៣ ការពារឲ្យបានម៉ឺងម៉ាត់ ដើម្បីកុំឲ្យរាលដាលជំងឺកូវីដ១៩ ចូលក្នុង​សហ​គមន៍។

ខេត្តកំពង់ឆ្នាំគិតត្រឹមម៉ោង ១២ ថ្ងៃទី ២៦ ខែមេសា មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១០នាក់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕ អត្ថបទ៖ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

មួយ​ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​​បរទេស​ជាង ៣ ពាន់ នាក់​ មក​​​កម្សាន្ត​នៅ​​រាជធានី​ភ្នំពេញ

ព័ត៌មានជាតិ២៦ នាទី មុន

អាហារូបករណ៍៤កន្លែង ផ្តល់ជាថវិកាដល់សិស្សក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ

សេចក្ដីជូនដំណឹង៣០ នាទី មុន

លោក ប៉ាន់ ស៊ីវ៉ាន់ថា និងភរិយា ផ្ញើសារជូនពរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី ក្នុងឱកាសគម្រប់ខួប ៧០ ឆ្នាំ

ព័ត៌មានជាតិ៣៧ នាទី មុន

អ្នកនាំពាក្យ៖ ការនាំចេញកង់កម្ពុជា ជាប់លេខ៥ លើពិភពលោក ខណៈការនាំចេញទៅអឺរ៉ុបជាប់ លេខ១

សេចក្ដីជូនដំណឹង៤៧ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមការងារពិគ្រោះថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម