ព័ត៌មានជាតិ
បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ត្រូវបានបង្កើតតាមច្បាប់ប្រឆាំងការឆបោកបច្ចេកវិទ្យា
សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកបច្ចេកវិទ្យា ត្រូវបានសមាជិកសភាកម្ពុជាអនុម័តក្នុងសំឡេង១១២សំឡេងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ។ តាមសេចក្ដីព្រាងច្បាប់នេះ បទល្មើសព្រហ្មទណ្ឌចំនួន៥ថ្មីត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត។

បទល្មើសថ្មីទាំង៥នេះរួមមាន ១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២. បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣. បទជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤. បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥. ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។
បទល្មើសទាំងនេះបើយើងមើលទៅជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១០០០លានរៀល ថែមទាំងរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ។
រដ្ឋមន្ត្រីយុត្តិធម៌ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានឡើងថ្លែងការពារច្បាប់នៅសភាព្រឹកនេះផងដែរ ដោយថានេះជាការឈានមុខគេរបស់កម្ពុជាក្នុងពិភពលោក ដើម្បីពង្រឹងនូវប្រសិទ្ធភាពប្រឆាំងការឆបោក និងបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ផងដែរ។

សេចក្ដីព្រាងច្បាប់នេះ ត្រូវបានបង្កើតឡើងដោយផ្អែកតាមច្បាប់ជាតិ និងអន្តរជាតិជាពិសេស អនុសញ្ញាសហប្រជាជាតិស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់នៃបណ្ដាប្រទេសមូយចំនួនផងដែរ។
សេចក្ដីព្រាងច្បាប់ប្រឆាំងការឆបោកបច្ចេកវិទ្យានេះមាន៥ជំពូក និង២៤មាត្រា ដែលត្រូវបានសម្រេចក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែមីនា និងត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍សភាសម្រេចដាក់ប្រជុំពេញអង្គកាលពីចុងសប្ដាហ៍មុន។ បន្ទាប់ពីសភាអនុម័ត សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅពិភាក្សានៅព្រឹទ្ធសភាមួយដំណាកកាលទៀតមុនដឹកថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


