ព័ត៌មានជាតិ
អាជ្ញាធរកោះកុង ចាត់បញ្ជូនម្តាយកូន២នាក់ទៅប្រទេសថៃវិញ
កោះកុង ៖ អាជ្ញាធរខេត្ត មន្ត្រីទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងសមត្ថកិច្ចអន្តោប្រវេសន៍ ចាត់បញ្ជូនស្ត្រីនិងកូនទៅប្រទេសថៃវិញ ក្រោយរកឃើញថាលិខិតឆ្លងដែនរបស់ពួកគេហួសសុពលភាពប្រើប្រាស់ទៅហើយ។

លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមេសា នេះថា ស្ត្រីជាម្តាយ និងកូនជនជាតិថៃ ដែលចាត់បញ្ជូនចេញទៅប្រទេសកំណើតវិញនេះ ទី១-ឈ្មោះPoov Vanna Pairin អាយុ៣២ឆ្នាំ និងទី២ឈ្មោះ-Spettoli Tina អាយុ៥ឆ្នាំ។
លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បន្ថែមថា ពួកគេទាំងពីរស្នាក់នៅជាមួយប្តីឈ្មោះ SPETTOLI RETO MARC អាយុ៣៦ឆ្នាំ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X6760782 ទិដ្ឋាការ លេខ EEX1900261955 ស្នាក់នៅផ្ទះសំណាក់ អូតូ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើតាមលោក សុវណ្ណ ប៊ុនធឿន ការដែលអាជ្ញាធរខេត្ត សមត្ថកិច្ចជំនាញ ព្រមទាំងមន្ត្រីទីស្នាក់ការច្រក សម្រេចចិត្តចាត់បញ្ចូនចេញពីខេត្តកោះកុង ប្រទេសកម្ពុជាទៅប្រទេសកំណើតវិញ ព្រោះតែលិខិតឆ្លងដែនពួកគេហួសសុពលភាពប្រើប្រាស់ហើយ យោងតាមច្បាប់ស្តីពីអន្តោប្រវេសន៍។
កន្លងទៅ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ធ្លាប់សហការចាត់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់២លើកមកហើយ ដោយតបតាមសំណើរបស់អាជ្ញាធររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ដោយឡែកព្រឹកមិញនេះដែរ មន្ត្រីស្នាក់ការពិនិត្យច្រកទ្វារព្រំដែនចាំយាម សហការអាជ្ញាធរខេត្ត មន្ទីរសុខាភិបាល រដ្ឋបាលស្រុកមណ្ឌលសីមា មន្ត្រីនគរបាលអន្តោប្រវេសន៍ និងមន្ត្រីគយរដ្ឋករ ផ្តើមសម្របសម្រួលធ្វើតេស្តរហ័សរកជំងឺកូវីឌ១៩ចំពោះអ្នកបើកបររថយន្តដឹកទំនិញ ឬអ្នករួមដំណើរមកពីប្រទេសចូលមកខេត្តកោះកុង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


