ព័ត៌មានអន្ដរជាតិ
រដ្ឋនានាគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ រកច្បាប់ តទល់ជាមួយមន្រ្តីអន្តោប្រវេសន៍
រដ្ឋនានាដែលដឹកនាំដោយបក្សប្រជាធិបតេយ្យ កំពុងស្វែងរកជំនួយផ្នែកច្បាប់ដែលអាចឱ្យពលរដ្ឋប្តឹងភ្នាក់ងារសហព័ន្ធអន្តោប្រវេសន៍ ដែលដាក់ពង្រាយក្នុងសហគមន៍របស់ពួកគេបាន។ ជាពិសេសការរំលោភសិទ្ធិជនស៊ីវិលកើនឡើង ចំពេលមានការតវ៉ាជុំវិញយុទ្ធសាស្ត្រដែលប្រើប្រាស់ដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) អំឡុងពេលការបង្ក្រាបជនអន្តោប្រវេសន៍ ដែលដឹកនាំដោយរដ្ឋបាលលោក ដូណាល់ ត្រាំ នៅទីក្រុង Minneapolis និងកន្លែងផ្សេងទៀត។

មិនតែប៉ុណ្ណោះ កាលពីខែមុន រដ្ឋ Illinois បានក្លាយជារដ្ឋដំបូងគេដែលអនុម័តច្បាប់បែបនេះ។
តែយ៉ាងណា រដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ បានដាក់ពាក្យប្តឹងយ៉ាងឆាប់រហ័ស ដើម្បីស្វែងរកការរារាំង ដោយលើកហេតុផលថា ការអនុញ្ញាតឱ្យមានការប្តឹង គឺផ្តល់សិទ្ធិស៊ីវិលប្រឆាំងនឹងភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយនៅក្នុងតុលាការរដ្ឋ ជាពិសេសរំលោភលើបទប្បញ្ញត្តិសំខាន់ៗនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។
គួរឱ្យដឹងថា ច្បាប់ដែលគាំទ្រដោយបក្សប្រជាធិបតេយ្យនឹងអនុញ្ញាតឱ្យមានការទាមទារសិទ្ធិជនស៊ីវិលប្រឆាំងនឹងភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់អាមេរិក តុលាការរដ្ឋក៏កំពុងត្រូវបានពិចារណាផងដែរ។ ក្នុងនោះរួមមាន រដ្ឋ California, New York, Virginia, Maryland និង Connecticut ។
ការស្លាប់មនុស្សពីរនាក់គឺ លោកស្រី Renee Good និង លោក Alex Pretti ដោយភ្នាក់ងារអន្តោប្រវេសន៍(ICE ) នៅទីក្រុង Minneapolis ក្នុងខែនេះ គឺជាកលល្បិចដែលប្រើប្រាស់ដោយទីភ្នាក់ងារនេះ អំឡុងពេលការដាក់ពង្រាយមន្រ្តីរបស់ពួកគេ។
ការណ៍នេះបាននាំឱ្យមានការយកចិត្តទុកដាក់ជាថ្មី ដើម្បីប្រឹងប្រែងស្វែងរកច្បាប់មកការពារសិទ្ធិជនស៊ីវិលទាំងអស់ និងជាដំណាក់កាលដំបូងនៃដំណើរការនីតិប្បញ្ញត្តិ។
លើសពីនេះ លោកស្រី Kathy Hochul អភិបាលក្រុងញូវយ៉ក ដែលជាអ្នកប្រជាធិបតេយ្យបាននិយាយអំឡុងពេលថ្លែងសុន្ទរកនៅថ្ងៃទី១៣ ខែមករា ថា៖ « ខ្ញុំនឹងធ្វើការផ្លាស់ប្តូរ ដើម្បីឱ្យប្រជាជនក្នុងក្រុងញូវយ៉កអាចប្លឹងបកទៅភ្នាក់ងារ ICE វិញបាន ហើយពួកគេនឹងធ្វើការទទួលខុសត្រូវ នៅឯតុលាការ ពេលដែលធ្វើសកម្មភាពក្រៅវិសាលភាពនៃភារកិច្ចរបស់ពួកគេ»។
គួរបញ្ជាក់ថាភ្នាក់ងារ ICE គឺជាផ្នែកមួយនៃក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក(DHS) ។
លោក Tricia McLaughlin អ្នកនាំពាក្យរបស់ DHS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា៖ « លោកស្រី Hochul បន្តលាបពណ៌អ្នកអនុវត្តច្បាប់ ដែលពួកគេគ្រាន់តែអនុវត្តនីតិរដ្ឋ ហើយកំពុងយកជីវិតរបស់អ្នកទាំងនោះ មកលេងសើច។ ចំណែក មន្ត្រីអនុវត្តច្បាប់របស់ក្រសួងសន្តិសុខមាតុភូមិ(DHS) គឺអនុវត្តតាមផ្លូវច្បាប់ និងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកប៉ុណ្ណោះ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


