Connect with us

ព័ត៌មានអន្ដរជាតិ

នៅខែមេសា អេស្ប៉ាញ​​បើក​​ការ​ដាក់​ពាក្យ​ទទួល​យកជនអន្តោប្រវេសន៍​​​​​ដល់​៥០ម៉ឺននាក់​​

បានផុស

នៅ

ក្រោយ​ការ​វិល​ចូល​កាន់​អំណាច​​​​​​ប្រធានាធិបតីសហរដ្ឋអាមេរិក​​លើក​ទី២​ ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ចេញ​គោល​ការណ៍​ដ៏តឹង​រឹង​មួយ​​ ក្នុងការ​បណ្តេញ​ជន​ចំណាក​ស្រុក​ពី​ប្រទេស​ខ្លួន ខណៈ​មាន​របាយ​ការណ៍​ផ្សេងៗទៀត​ថា​ អាមេរិក​​​ពើប​ប្រទះ​​នូវ​​អត្រាចំនួន​ប្រជា​ជន​ធ្លាក់​ចុះ​ខ្លាំង​ជាលើក​ដំបូង​​។

ឆ្លៀតក្នុង​​ឱកាសនេះ ​​ប្រទេស​អេស្ប៉ាញ​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ផ្តល់​ការ​រស់​នៅ​​ស្រប​ច្បាប់​ដល់​ជន​ចំណាក​ស្រុក​​​ចំនួន ៥០០ ០០០នាក់​ ក្នុង​ការ​ផ្លាស់​ប្តូរ​​ប្រឆាំង​នឹង​និន្នា​ការ​ និង​គោល​នយោបាយ​​ជន​អន្តោ​ប្រវេសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

លោកស្រី Elma Saiz រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​របស់​ប្រទេស​អេ​ស្ប៉ាញ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម CNN, ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ គឺ​សំដៅដល់​ការ​​កាត់​​​បន្ថយ​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​​​ សេដ្ឋកិច្ច​របស់​ប្រទេស​អេស្ប៉ាញ​។

គួរ​បញ្ជាក់​ថា ធនាគារ​កណ្តាល​របស់​ប្រទេស​អេស្ប៉ាញ​​ និង​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ធ្លាប់​បាន​លើក​ឡើង​ពី​មុន​ថា ប្រទេស​អេស្ប៉ាញ​ត្រូវ​ការ​កម្ម​ករ​ចំណាក​ស្រុក​ប្រហែល​ ៣០០ ០០០នាក់ ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ទ្រទ្រង់​ស្ថាន​ភាព​សុខុមាល​ភាព​របស់​ប្រទេស​នេះ​។

លោកស្រី Elma Saiz រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​របស់​ប្រទេស​អេ​ស្ប៉ាញ ​បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​សម្រាប់​ប្រទេស​របស់​យើង​។ យើង​កំពុង​ពង្រឹង​គោល​ការណ៍​​ចំណាក​ស្រុក​ដោយ​ផ្អែក​លើ​សិទ្ធិ​មនុស្ស សមា​ហរ​ណកម្ម ការ​រួម​រស់​ជា​មួយ​គ្នា​ ​និង​ភាព​យោគយល់​អធ្យាស្រ័យ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច ពិសេស​ទំនាក់​ទំនង​សង្គម»​។

លោកស្រី Saiz បាន​បន្ត​ថា៖«វិធាន​ការ​ថ្មី​គឺចាំ​បាច់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ពិត​ដែល​មាន​នៅ​លើ​ដៃ​​របស់​យើង ហើយ​អ្នក​ទាំង​នោះ​​នឹង​​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​​ប្រទេសយើង​ជា​ពុំ​ខាន​»។

រដ្ឋ​មន្ត្រី​​រូប​នេះ​បន្ថែម​​​ថា​៖ «វិធាន​ការ​នេះ​នឹង​អនុញ្ញាត​ឱ្យ​មាន​ជីវិតថ្លៃ​ថ្នូរ​សម្រាប់​ជន​ចំណាក​ស្រុក​»។

គួរ​បញ្ជាក់​ ជន​បរទេស​ដែល​បាន​មក​ដល់​ប្រទេស​អេស្ប៉ាញ​មុន​ថ្ងៃ​ទី៣១ខែធ្នូ ឆ្នាំ ២០២៥ អាច​បញ្ជាក់​ថា ​ខ្លួន​​បាន​រស់​នៅ​ក្នុង​ប្រទេស​នេះ ​យ៉ាង​ហោច​ណាស់៥ខែ បន្ទាប់​មក​ពួកគេ​នឹង​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ​ស្រប​ច្បាប់​រហូត​ដល់​១ឆ្នាំ​ ជា​ពិសេស​មាន​លិខិត​អនុញ្ញាត​ការងារ​ដែល​មាន​សុពល​ភាព​សម្រាប់​គ្រប់​វិស័យ និង​ទូទាំង​ប្រទេស​។ ជាងនេះ​ទៅ​ទៀត ជន​បរទេស​ទាំង​អស់​នោះ​​នឹង​​ត្រូវ​​បញ្ជាក់​​ថា​​ «ខ្លួន​មិនធ្លាប់​បទល្មើស​​នានា»​។

ប្រជា​ពលរដ្ឋនឹង​អាច​ដាក់​ពាក្យ​ចូល​មក​នៅ​ប្រទេស​អេស្ប៉ាញ​បាន​ ចាប់​ពី​ដើម​ខែ​មេសា រហូត​ដល់​ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៦៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម