Connect with us

ព័ត៌មានអន្ដរជាតិ

ការស្តង់​មតិ៖ ពល​រដ្ឋ​អាមេរិក​ ៦៣% គាំទ្រឱ្យដក​មន្រ្តី​អន្តោប្រវេសន៍​ចេញ​​ពីក្រុង​ Minneapolis

បានផុស

នៅ

ការ​ស្ទង់​មតិ​ថ្មី​មួយ​​បាន​​ធ្វើឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​​​បុគ្គលិក​ពេទ្យ​​ ​លោក Alex Pretti ​ដោយ​ភ្នាក់​ងារ​មន្រ្តី​អន្តោ​ប្រវេសន៍​នៅ​ទី​ក្រុង Minneapolis រកឃើញ​ថា ​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ និងគយ (ICE) កាន់​តែ​អាក្រក់​ទៅ​ៗ។​

មន្រ្តី​អន្តោប្រវេសន៍អាមេរិក។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ ABC News, នៅ​ថ្ងៃទី៥ ខែកុម្ភៈ​នេះ​ អ្នកចូល​រួម​​​បោះ​ឆ្នោត​​ក្នុងការ​ស្ទង់​មតិ​​ភាគ​ច្រើន​បាន​អំពាវ​នាវ​ឱ្យ​ដក​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​ លោកស្រី​​ Kristi Noem ដែល​ធ្វើ​ការ​ជិត​ស្និទ្ធ​ជាមួយ​មន្រ្តី​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ ចេញ​ពី​តំណែង​។ ជា​ពិសេស​ជិត​ពាក់​កណ្តាល​នៃ​អ្នក​​បោះ​ឆ្នោត​និយាយ​ថា ពួកគេ​ដឹង​ថា​ មនុស្ស​ដែល​កំពុង​រស់​នៅ​ក្នុង​រដ្ឋ​នេះ មាន​ភាពភ័យខ្លាច ព្រោះ​តែគោល​នយោបាយ​និរទេស​របស់​​រដ្ឋ​បាល លោក ដូណាល់ ត្រាំ។

ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ សាកលវិទ្យាល័យ​​ឯកជន​​​​ Quinnipiac ចេញផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ បាន​រក​ឃើញ​ថា ​៦៣ភាគ​រយ នៃ​អ្នកបោះឆ្នោត​មិន​យល់​ព្រម​ចំពោះ​ការអនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ និងគយ (ICE)​នោះ​ទេ​ និង ៣៤ភាគ​រយ​យល់​ព្រម​ ចំណែក​ការ​ស្ទង់​មតិដោយ​ Quinnipiac ដដែល​ក្នុង​ខែ​មករា មាន​៥៧ភាគរយ​ ​មិន​យល់​ព្រម និង ៤០ភាគ​រយ​ បានយល់​ព្រម​។

លើសពីនេះ នៅ​ក្នុងការ​ស្ទង់មតិ​បាន​រក​ឃើញ​ថា ​អ្នក​បោះ​ឆ្នោត​ចំនួន ​៥៨ភាគ​រយ​ និយាយ​ថា​ លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួងសន្តិសុខជាតិ គួរ​តែ​ត្រូវ​បាន​ដក​ចេញ​ពី​ការងារ​ ហើយ ៦០ភាគរយ លើក​ឡើង​មន្រ្តី​អន្តោប្រវេសន៍​ និង​គយ​គួរ​តែ​ដក​ខ្លួន​ចេញ​ពី​ក្រុង​ Minneapolis ។ ការ​ស្ទង់​មតិ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ មុនពេលលោក Tom Homan បាន​ប្រកាស​កាល​ពីថ្ងៃ​ពុធ ពី​ការ​ដក​ភ្នាក់​ងារ​មន្រ្តី​អន្តោប្រវេស​ន៍​ចំនួន ៧០០នាក់​ ចេញ​ពីរដ្ឋ Minnesota ។

លើស​ពី​នេះ ជិត​ពាក់​កណ្តាល​នៃអ្នកបោះ​ឆ្នោត ៤៧ភាគរយ​ បាន​លើក​ឡើង​ថា​ពួក​គេ​ស្គាល់​​មនុស្ស​ដែល​កំពុង​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ដោយ​សារ​តែ​គោលនយោបាយ​និរទេស​របស់​រដ្ឋបាល លោក ដូណាល់ ត្រាំ​ នេះបើយោងតាម ​​Quinnipiac ។

សរុប​មក ៦២ភាគរយ​ នៃ​អ្នកបោះ​ឆ្នោត​នៅក្នុងការស្ទង់មតិរបស់​ Quinnipiac បាន​និយាយថាការ​បាញ់សម្លាប់​ លោក​ Pretti គឺ មិន​សម​ហេតុ​សម​ផលសោះ​ឡើយ​ ចំណែក​ ៦១ភាគរយ​ លើក​ឡើង​ថា​ រដ្ឋបាល ​លោក ដូ​ណាល់ ត្រាំ​ គ្មាន​ភាព​ស្មោះត្រង់​ចំពោះ​​ឧប្បត្តិហេតុ​ ដែល​មន្រ្តី​អន្តោ​ប្រវេសន៍​បាន​អនុវត្ត​នោះ​ទេ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម