ព័ត៌មានជាតិ
បណ្ឌិត ស៊ិន សារុន៖ បើថៃលុប MoU ព្រំដែនសមុទ្រជាមួយកម្ពុជាឯកតោភាគី ថៃអាចក្លាយជាប្រទេសឯកោ
ក្នុងខណៈពេលដែលភាគីថៃបន្តលើកឡើងអំពីលទ្ធភាពលុបអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ (MOU-2001) ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាជាមួយកម្ពុជា អ្នកជំនាញកម្ពុជាបានព្រមានថា ជំហានបែបនេះអាចធ្វើឱ្យថៃធ្លាក់ក្នុងស្ថានភាពឯកោលើឆាកអន្តរជាតិ។

នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អនុធីន ឆានវីរៈគូន បានលើកឡើងជាបន្តបន្ទាប់អំពីលទ្ធភាពលុប MoU ដោយបានបញ្ជាឱ្យក្រុមអ្នកស្រាវជ្រាវ និងសមាជិកព្រឹទ្ធសភា សិក្សាជម្រើសផ្សេងៗ រួមទាំងការធ្វើប្រជាមតិផងដែរ។ ទោះជាយ៉ាងណា ការបត់បែនជំហរដូចផ្លេកបន្ទោរបែបនេះ ត្រូវបានមើលឃើញថា អាចបណ្តាលមកពីការព្រួយបារម្ភអំពីផលវិបាក ឬការបរាជ័យ ប្រសិនបើការលុបចោល MoU នេះ។
នៅក្នុងកិច្ចសម្ភាសពិសេសជាមួយ «កម្ពុជាថ្មី» កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៦ លោកបណ្ឌិត ស៊ិន សារុន អតីតមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសថៃ និងជាអ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ បានលើកឡើងថា ការលុបចោលអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ ២០០១ រវាងកម្ពុជា និងថៃ គឺមិនអាចធ្វើទៅរួចឡើយ។ មូលហេតុគឺដោយសារឯកសារទាំងនេះ ស្ថិតក្នុងចំណោមលិខិតតូបករណ៍អន្តរជាតិ ដូចជា សន្ធិសញ្ញា អនុសញ្ញា និងកតិកាសញ្ញា ដែលត្រូវបានតម្កល់ និងទទួលស្គាល់នៅអង្គការសហប្រជាជាតិ។ បន្ថែមពីនេះ ផ្អែកតាមច្បាប់អន្តរជាតិដែលបានកំណត់នៅក្នុងអនុសញ្ញាទីក្រុងព្យែន ឆ្នាំ ១៩៦៩ គ្មានភាគីណាមួយអាចលុបចោលឯកសារទាំងនេះដោយឯកតោភាគីបានឡើយ។
លោកសង្កត់ធ្ងន់ថា៖«ដូច្នេះការលើកឡើងថាលុប ឬមិនលុប គ្រាន់តែជាការបោកប្រាស់គំនិតដែលគាត់(អនុធីន)បានរំលេចកាលពីមុនបោះឆ្នោត រហូតបោះឆ្នោតហើយនេះ គឺដើម្បីផ្គាប់អ្នកដែលគាំទ្រគាត់ឱ្យឈ្នះឆ្នោត។ ថៃគ្មានលទ្ធភាពលុបទាល់តែសោះ ព្រោះនេះជាច្បាប់ ហើយបើសិនជាគាត់មិនយកច្បាប់មកនិយាយ ប្រទេសថៃនឹងទៅជាប្រមួយឯកោ គ្មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ»។

ថៃកំពុងឈានទៅផ្លូវ «ចំណេះជិះកងឯង» ឬហៅថា «ធ្វើចេះរបះក្បាច់»។ ក្នុងន័យនេះ លោកបណ្ឌិត ស៊ិន សារុន ពន្យល់ថា ថៃបានធ្វើសង្គ្រាមឈ្លាមពានកម្ពុជាដើម្បីទម្លាក់កំហុសមកលើកម្ពុជាពីរដំណាក់កាលធំៗ។ ពេលឈ្លានពានលើកទី១ ខែកក្កដា ថៃបានប្រាប់ទៅកាន់សហគមន៍អន្តរជាតិថាខ្លួនកំពុងរងគ្រោះដោយសារកម្ពុជា តែតាមពិតថៃជាអ្នកឈ្លានពានកម្ពុជា។ មកដល់ខែធ្នូ ឆ្នាំ ២០២៥ ដដែលថៃឈ្លានពានកម្ពុជាម្តងទៀត ប្រើអាវុធយុទ្ធភណ្ឌលើសពីការចាំបាច់ ខុសធម្មនុញ្ញអង្គការសហប្រជាជាតិ ធ្វើឱ្យថៃក្លាយទៅជាអ្នកឈ្លានពានជាក់ស្តែងលើឆាកអន្តរជាតិ ដូច្នេះថៃកំពុងបិតបាំងរឿងទាំងអស់នេះ។
ជុំវិញបញ្ហានេះ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០០១ (MOU-2001) គឺឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយ ពិតប្រាកដ និងបំណងរួមគ្នា ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួម ពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។
ក្រសួងការបរទេស សង្កត់ធ្ងន់ថា៖« វាជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពី អនុស្សរណៈឆ្នាំ២០០១ ដែលនេះជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការដែលជាមូលដ្ឋានគ្រឹះនៃឯកសារនេះ»៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


