Connect with us

ព័ត៌មានជាតិ

ពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

បន្ទាយមានជ័យ ៖ នៅល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ គណៈកម្មការអាចារ្យវត្តបឹងត្រាវ មេឃុំបត់ត្រង់ និងប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ ជាង១.០០០នាក់បានចូលរួម ធ្វើពិធី ការមួយ គូរ ដើម្បីអបអរសាទក្នុងឱកាសបុណ្យចូលឆ្នាំ ខ្មែរ បានចំណងដៃទុកកសាងវត្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភិន សំអាត ប្រធានគណៈកម្មការអាចារ្យ វត្តបឹងត្រាវ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា យុវជន និងយុវនារី ជាកូនចៅ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំបត់ត្រង់ បានស្ម័គ្រចិត្ត ការដើម្បីយកចំណងដៃទុកកសាងវត្តនោះ កូនប្រុសនាម សុីនចរដា ឪពុកឈ្មោះម៉ៅ សុីន ម្តាយឈ្មោះហានសុីវួន រស់នៅភូមិ ដីឡូ ភូមិទ័ពសៀមកើត ស្រុកស្វាយចេក និងកូនស្រីនាម ឡេងស្រីការ ឪពុកឈ្មោះ ឈុនហុិនឡេង ម្តាយឈ្មោះនីសុផល រស់នៅភូមិបត់ត្រង់ធំកើត ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

លោក ភឹមសំអាត បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងបន្តទៀតថា ពិធីការកូនក្រមុំ និងកូនកំលោះនោះ នៅម៉ោង៣រសៀល កូនក្រមុំ និងកូនកំលោះ ស្លៀកពាក់តុបតែងខ្លួនយ៉ាងស្អាត របៀបជាកូនក្រមុំ កូនកំលោះ មកដល់វត្ត មានប្រជាពលរដ្ឋជាង១.០០០នាក់ បានចូលរួមក្នុងនោះមាន២៥០នាក់ បានលើកជំនូនចំរុះ២៥០គូរ ចេញពីវត្ត ហែរតាមផ្លូវជាតិអមទៅដោយ ភ្លេងខ្មែរ និងក្រុមឆៃយ៉ាំយ៉ាងឆ្ងាយ ហើយហែរចូលមកក្នុងវត្តវិញ បន្ទាប់មក អាចារ្យឱ្យពរជ័យដល់កូនក្រមុំ និងកូនកំលោះ និង លោកមេឃុំ អ្នកមុខអ្នកការ ម្តាយកូន ប្រុស ស្រី និងប្រជាពលរដ្ឋចូលរួម កាត់សក់ និងបង្កក់សិរីសួស្តី បន្ទាប់មកទៀត ប្រជាពលរដ្ឋ ទាំង១.០០០នាក់នោះនាំគ្នាសែនចងដៃ យ៉ាងច្រើននិងសប្បាយរីករាយផងដែរ។

ក្នុងនោះកូនកំលោះ តោងស្បៃកូនក្រមុំ និងបន្តទៅលេង គប់កញ្ញាធ្លាក់ទឹក រាំវង់កំដរហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ត្រាស់ ទើបបញ្ចប់កម្មពិធីបុណ្យចូលឆ្នាំខ្មែរតែម្តង។

លោក ភិន សំអាត  បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងបន្តទៀតថា កម្មពិធីការនេះ គ្រាន់តែការលេងៗទេមិនយកគ្នាជាប្តី ប្រពន្ធឡើយ ការហើយកូន ប្រុស ស្រី នៅផ្ទះគេរៀងៗខ្លួន ។

ក្នុងនោះ លោក ភិន សំអាត បានធ្វើការកោតសរសើរដល់ កូនក្រមុំ និងកូនកំលោះ បានស្មាក់ចិត្តការ ដោយពុំមានការទើសទាល់ខ្មាសអៀនអ្វីនោះឡើយ ដើម្បីយកចំណងដៃកសាងវត្ត បើទោះបីអ្នកទាំង២ពុំបានគ្នាជាប្តីប្រពន្ធ ពិតក៏ដោយ លោកបានបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សាដល់ក្មួយស្រីប្រុស ទាំង២ឲ្យជួបតែសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះផងដែរ។

លោក ភឹមសំអាត បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងបន្តទៀតថាថ្ងៃនេះមានកម្មពិធីការ ក្នុងវត្តបឹងត្រាវនេះ ត ពីដូនតាមុនៗជារៀងរហូតមក ឲ្យតែចូលឆ្នាំ ម្តងៗគេតែងតែធ្វើពិធីការ មិនដែលដាច់ គឺតាំងពីសម័យកាល ៦០ឆ្នាំ មុនមកម្ល៉េះ ពេលខ្លះការដល់ទៅ ៥គូឯណោះ ប្រជាពលរដ្ឋចូលរួមលេង ឆ្នាំខ្លះរាប់ម៉ឺននាក់ក៏មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម