ព័ត៌មានជាតិ
ក្រសួងការងារដាក់ឱ្យប្រើម៉ាស៊ីនស្វ័យសេវា ប.ស.ស. ៣២គ្រឿងដើម្បីបង្កើនល្បឿននៃការផ្តល់សេវានិងតម្លាភាព
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្វ័យសេវា ប.ស.ស. (NSSF Self Service) ចំនួន ៣២គ្រឿង ដែលជាម៉ាស៊ីនស្វ័យប្រវត្តិដែលអនុញ្ញាតឱ្យសមាជិក ប.ស.ស. ជាម្ចាស់នៃប័ណ្ណអាចធ្វើការព្រីនទម្រង់ប្រើប្រាស់សេវាបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយខ្លួនឯងតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ដែលបានដាក់តម្លើងម៉ាស៊ីនស្វ័យសេវារួចរាល់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២២ ខែមេសាថា បច្ចុប្បន្នភាពម៉ាស៊ីនស្វ័យសេវា ប.ស.ស. (NSSF Self Service) បានដាក់បំពាក់នៅតាមបណ្តាមន្ទីរពេទ្យជាតិចំនួន ១២ ដែលមានសរុបចំនួន ៣២គ្រឿង។

លោកថ្លែងថា «ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្វ័យសេវា ប.ស.ស. នេះ គឺជាជំហានសំខាន់ក្នុងការពន្លឿនផ្តល់សេវាសាធារណៈឱ្យកាន់តែលឿន រហ័ស មានតម្លាភាព និងងាយស្រួលសម្រាប់សមាជិកប្រើប្រាស់សេវាប.ស.ស.។ ប្រព័ន្ធនេះមិនត្រឹមតែជួយកាត់បន្ថយពេលវេលារង់ចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ការការក្លែងបន្លំ និងធានាថាសមាជិក ប.ស.ស. ទទួលបានសេវាត្រឹមត្រូវតាមលំដាប់ផងដែរ»។

បើតាមការបញ្ជាក់ពីក្រសួងការងារ ម៉ាស៊ីនស្វ័យសេវា ប.ស.ស. (NSSF Self Service) មានសារៈប្រយោជន៍ជាច្រើនរួមមាន សមាជិកអាចព្រីនទម្រង់ប្រាស់សេវាដោយខ្លួនឯង, សេវាលឿន រហ័ស និងទាន់ពេលវេលា (មិនខកខានការពិនិត្យ), កាត់បន្ថយការក្លែងបន្លំ (ករណីខ្ជីកាតបងប្អូន សាច់ញាតិ-មិត្តភក្តិមកប្រើប្រាស់). សមាជិកអាចទទួលសេវាតាមលំដាប់ (អ្នកមកមុនទទួលសេវាមុន), មន្ទីរពេទ្យមិនចាំបាច់ធ្វើការចុះឈ្មោះម្ដងទៀត, ផ្ដល់ភាពរហ័យដល់ការទូទាត់ដល់មូលដ្ឋានសុខាភិបាល (ពេលភ្ជាប់ប្រព័ន្ធគ្នា)៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


