ព័ត៌មានជាតិ
វិស័យសក្តានុពលចំនួន ៣ អភិបាលខេត្តរតនគិរី លើកទឹកចិត្តចង់បានការវិនិយោគក្នុងខេត្ត
ខេត្តរតនគិរីមានវិស័យសក្តានុពលសំខាន់ៗចំនួន ៣ ត្រូវបានលើកទឹកចិត្តជំរុញការវិនិយោគក្នុងនោះមានវិស័យកសិកម្ម ទេសចរណ៍ និង ធនធានរ៉ែធម្មជាតិ។ នេះបើតាមលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
ផ្ទៃដីខេត្តរតនគិរីប្រមាណ ៨០% គឺជាដីក្រហមដែលអំណោយផលខ្លាំងបំផុតដល់វិស័យកសិកម្ម។ ខេត្តមានដំណាំសក្តានុពលធំៗដូចជា កៅស៊ូជិត ៨ ម៉ឺនហិកតា និងស្វាយចន្ទីប្រមាណ ១០ម៉ឺន ហិកតា ជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស។ ក្រៅពីនេះ ដំណាំទុរេនក៏កំពុងមានសន្ទុះដាំដុះយ៉ាងច្រើន ស្របដំណាំចេក ម្រេច ដំឡូងមី ក៏ដូចជាកាកាវ និងកាហ្វេដែលបច្ចុប្បន្នកំពុងមានតម្លៃល្អនៅលើទីផ្សារ។

លោក ញ៉ែម សំអឿន បានឲ្យដឹងថា ខេត្តមានក្រុមហ៊ុនវិនិយោគកសិកម្មធំៗដូចជាក្រុមហ៊ុន ថាកូអាគ្រី (Thaco Agri) ដែលផ្តោតលើការចិញ្ចឹមគោកម្រិតឧស្សាហកម្ម ដែលបច្ចុប្បន្នមានគោរាប់ម៉ឺនក្បាលនិងមានទិសដៅពង្រីកដល់ ១០ ម៉ឺនក្បាល។ ក្រុមហ៊ុនក៏មានគោលនយោបាយផ្តល់ពូជ និងបច្ចេកទេសដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញដើម្បីយកទៅចិញ្ចឹម ហើយប្រមូលទិញមកវិញ។
ខេត្តរតនគីរីមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចសរុបចំនួន ២៧ (ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន ១០, ក្រុមហ៊ុនចិនចំនួន ៣, ក្រុមហ៊ុនវៀតណាមចំនួន ១៣ និង ក្រុមហ៊ុនសិង្ហបុរីចំនួន ១) ដែលកំពុងវិនិយោគលើវិស័យកសិកម្ម។
ខេត្តកំពុងត្រូវការការវិនិយោគបន្ថែមលើរោងចក្រកែច្នៃ ដូចជារោងចក្រកង់ឡាន និងរោងចក្រកែច្នៃស្វាយចន្ទី ដើម្បីចៀសវាងការនាំចេញត្រឹមតែវត្ថុធាតុដើម។ លោក ញ៉ែម សំអឿន បញ្ជាក់។

សម្រាប់វិស័យទេសចរណ៍ ខេត្តរតនគិរីមានផ្ទៃដីព្រៃឈើជិត ៨០ ម៉ឺនហិកតា រួមមានឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិសៀមប៉ាងវើនសៃ ឧទ្យានជាតិអូរយ៉ាដាវ និងដែនជម្រកសត្វព្រៃ ដែលមានសត្វកម្រដូចជា ស្វាកន្ទុយលឿង និងទោចថ្ពាល់លឿង។ ខេត្តតំបន់ឦសាននេះមានភាពលេចធ្លោ ដោយសារមានបឹងធម្មជាតិច្រើន ដែលគ្រាន់តែនៅក្រុងបានលុងមានបឹងដល់ទៅ ៤ ដូចជាបឹងយក្សឡោម បឹងកន្សែង បឹងកម្សាន្ត បឹងវ៉ារីឬបឹងផ្តើមស្នេហ៍ រួមទាំងបឹងលំកុដ) និងមានទឹកជ្រោះដ៏ស្រស់ស្អាតជាច្រើនទីតាំងដូចជាទឹកជ្រោះកាចាញ ចាអ៊ុង កាទៀង និងអូរស៊ីនឡែរ។
ពលរដ្ឋក្នុងខេត្តរតនគិរីប្រមាណ ៦០% គឺជាជនជាតិដើមភាគតិចមានដូចជា ទំពួន ចារាយ គ្រឹង កាវ៉ែត គួយ ព្នង និងក្រោល។ ខេត្តចង់មានការវិនិយោគលើវិស័យទេសចរណ៍វប្បធម៌ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋមូលដ្ឋានអាចធ្វើការនៅនឹងកន្លែង។
ទេសចរណ៍កសិកម្មវិញ ខេត្តមានការវិនិយោគចម្ការកសិកម្មធំៗមើលដាច់កន្ទុយភ្នែកកំពុងក្លាយជាសក្តានុពលថ្មីសម្រាប់ទេសចរណ៍កសិកម្ម។ ដោយឡែកក្នុងខេត្តក៏មានធនធានរ៉ែធម្មជាតិដ៏មានសក្ដានុពលខ្ពស់សម្រាប់ទាក់ទាញការវិនិយោគផងដែរ។ លោក ញ៉ែម សំអឿន បន្ថែម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


