ព័ត៌មានជាតិ
ខេត្តរតនគិរី សំបូរតំបន់អេកូទេសចរណ៍ តែខ្វះការវិនិយោគ
ខេត្តរតនគិរីមានសក្តានុពលអេកូទេសចរណ៍ទាំងធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច ប៉ុន្តែមិនទាន់មានការវិនិយោគធំដុំនៅឡើយទេ។ នេះបើតាមការគូសបញ្ជាក់ពីលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
តំបន់អេកូទេសចរណ៍មួយចំនួនក្នុងខេត្តធ្លាប់មានអ្នកមានបំណងចង់វិនិយោគ ប៉ុន្តែដោយសារមានបញ្ហាមួយចំនួនក៏បានដកខ្លួនទៅវិញ។

លោកអភិបាលខេត្តបានឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តមានដូចជា បឹងយក្សឡោម បឹងលំកុត និងទឹកធ្លាក់ជាច្រើនកន្លែងផ្សេងទៀត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ហើយត្រូវបានប្រគល់សិទ្ធិឲ្យសហគមន៍មូលដ្ឋានជាអ្នកអភិវឌ្ឍន៍ដូចជាករណីបឹងយក្សឡោមជាដើម។
ដោយសារសហគមន៍ខ្វះខាតធនធានថវិកាក្នុងការអភិវឌ្ឍ និងចំណេះដឹងនៅមានកម្រិត អាជ្ញាធរខេត្តចង់ឃើញមានការវិនិយោគពីវិស័យឯកជនដោយភ្ជាប់ការថែរក្សាធនធានធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច។ លោក ញ៉ែម សំអឿន បញ្ជាក់។

«ការវិនិយោគប្រភេទនេះនឹងផ្តល់ឱកាសការងារដល់កូនចៅជនជាតិភាគតិចនៅនឹងកន្លែងផ្ទាល់ និងជួយលើកស្ទួយដល់ការអភិរក្សប្រពៃណីរបស់ជនជាតិដើមភាគតិចដូចជា ការស្លៀកពាក់ ទំនៀមទម្លាប់ការរស់នៅ និងផលិតផលអត្តសញ្ញាណដូចជាការផលិតស្រាពាងជាដើម»។ លោក ញ៉ែម សំអឿន បន្ថែម។
លោកអភិបាលខេត្តបន្តថា ស្រាពាងរបស់សហគមន៍ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងចលនាភូមិមួយផលិតផលមួយរួចរាល់ហើយ។

ពាក់ព័ន្ធកិច្ចការអភិវឌ្ឍនេះដែរ លោក ញ៉ែម សំអឿន បានលើកឡើងពីការផ្លាស់ប្តូរផ្នត់គំនិតរបស់សហគមន៍ជនជាតិភាគតិច ដែលកាលពីមុនធ្លាប់មានការជំទាស់នឹងការអភិវឌ្ឍឬអ្នកវិនិយោគខាងក្រៅ ដោយសារតែមានការចាក់រុកពីអ្នកដទៃ ប៉ុន្តែនាពេលបច្ចុប្បន្ននេះសហគមន៍បានផ្លាស់ប្តូរគំនិតនិងគាំទ្រទាំងស្រុង ដោយពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយវិស័យឯកជនក្នុងការអភិវឌ្ឍ ប្រសិនបើមានអ្នកវិនិយោគទាំំងនោះដើរតាមគន្លងនៃការអភិរក្សវប្បធម៌និងធម្មជាតិរបស់ពួកគេ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


