ព័ត៌មានជាតិ
មនុស្សជិត២ពាន់នាក់ដែលសង្ស័យពាក់ព័ន្ធករណី Online Scam ត្រូវបានឃាត់ខ្លួន ក្នុងខែមេសា
នៅក្នុងខែមេសានេះ រាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២០ កម្លាំងនគរបាលបង្ក្រាបបានទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន២៣កន្លែង ដោយមានមនុស្សយ៉ាងហោចណាស់ចំនួន១ ៩៥៧នាក់ ស្មើនឹង១៨សញ្ជាតិ ត្រូវបានឃាត់ខ្លួន។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។

បើតាមលោក ទូច សុខៈ ទីតាំងដែលត្រូវបានសមត្ថកិច្ចចុះបង្ក្រាបខាងលើ មាននៅក្នុងភូមិសាស្ត្រភ្នំពេញចំនួន១១កន្លែង ស្វាយរៀង៤កន្លែង ព្រះសីហនុ៣កន្លែង កែប១កន្លែង បន្ទាយមានជ័យ១កន្លែង មណ្ឌលគិរី១កន្លែង សៀមរាប១កន្លែង និងកោះកុង១កន្លែង។
អ្នកនាំពាក្យរង បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យដែលឃាត់ខ្លួនបានទាំង១ ៩៥៧នាក់នោះ មាន៨៣២នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា និងជនសង្ស័យ៦៤នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ខណៈ១ ០៣២នាក់ កំពុងបន្តនីតិវិធីនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ដោយឡែក មនុស្សចំនួន២៩នាក់ទៀតមិនជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scam ត្រូវបានសមត្ថកិច្ចត្រឹមអប់រំណែនាំ។

ក្នុងរយៈពេលដូចគ្នានេះ តាមការបញ្ជាក់ឱ្យដឹងដោយលោក ទូច សុខៈ អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានក៏បានបន្តចុះត្រួតពិនិត្យរដ្ឋបាលយ៉ាងសកម្មលើការអនុវត្តអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ នៅតាមបណ្តារាជធានី-ខេត្ត សរុប២ ៦៩៦ទីតាំង ដោយមានមនុស្សពាក់ព័ន្ធ២១ ២៥៩នាក់៕
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


