Connect with us

ព័ត៌មានជាតិ

ស្រុកសំបូរ​ជាប់​ដង​ទន្លេមេគង្គហូរកាត់ ​ប្រជុំ​ដោយ​កោះ និងអន្លង់រាប់រយកន្លែង

បានផុស

នៅ

ស្រុកសំបូរ គឺជាស្រុកមួយក្នុងចំណោមស្រុកក្រុងទាំង ៧ នៃខេត្តក្រចេះ ដែលមានចំនួន ៦ ឃុំ និងភូមិចំនួន ៣៤ ភូមិ និងមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ ៦០ គីឡូម៉ែត្រ និង​មានកោះសរុប ១២៥ និងអន្លង់ សរុបចំនួន ១៣៧។ នេះតាម​ការឲ្យដឹងពីលោក គង់ មេត្តា អភិលស្រុកសំបូរ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានឲ្យដឹងថា ឃុំទាំង ៦ រួមមាន៖ ឃុំបឹងចារ ឃុំកំពង់ចាម ឃុំកោះខ្ញែរ ឃុំសំបូរ ឃុំវឌ្ឍនៈ និង​ឃុំ​សណ្តាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃុំនីមួយៗមានអន្លង់ និងកោះ ដូចជា៖

១.ឃុំ បឹងចារ

ក-ភូមិឥន្ទជ័យ មានអន្លង់ចំនួន ៦៩ អន្លង់ រួមមាន អន្លង់ផ្សោត, អន្លង់ចុះ, អន្លង់ជើងខែល, អន្លង់កំពង់ក្បឿង, អន្លង់​ដូន​អន, អន្លង់អូរស្វាយ, អន្លង់ក្បាលកោះម្ចាស់, អន្លង់កាំងពង, អន្លង់វិល, អន្លង់អូរសំរោង, អន្លង់កាំងទ្រ, អន្លង់គោលប្រាំបីជ្រុង, អន្លង់នាគ, អន្លង់ជួរវែង, អន្លង់តាកូវ, អន្លង់ជួរជ្រៃ, អន្លង់កោះកំព្លយ, អន្លង់បង្កង, អន្លង់តាមាស, អន្លង់ក្បាលជួរអូរទន្តា, អន្លង់បោះអន្សែ, អន្លង់បុងសាលា. អន្លង់ព្រះភ្នំ, អន្លង់កែងលៃ, អន្លង់គោលហាយដុង, អន្លង់វាលអង្គុញ, អន្លង់​គោល​តាហ៊ុម, អន្លង់គោលតាពុធ, អន្លង់កោះដំបង, អន្លង់ខ្លឹម, អន្លង់ជួរចាក់អង្ករ, អន្លង់អូរឈើទាល, អន្លង់អុត, អន្លង់​កែងសំរោង, អន្លង់គោលតាខ្លួន, អន្លង់ខ្សាច់សរ, អន្លង់អូរស៊ូ, អន្លង់កាំងវែង, អន្លង់កាំងព្រីង, អន្លង់ជួរយាយស៊ុន, អន្លង់ខ្សាច់លាវ, អន្លង់អូររមាំង, អន្លង់កោះឫស្សី, អន្លង់កោះប្បាយ, អន្លង់កោះទក់, អន្លង់ថ្មគ្រែ, អន្លង់កោះកំពើង, អន្លង់កោះក្របី, អន្លង់ជួរជ្រៃកើត, អន្លង់ក្បាលចុះ, អន្លង់ទន្លា, អន្លង់ជួរកាំភ្លើង, អន្លង់ជួរទង់ដែង, អន្លង់កោះបង្ហូវ, អន្លង់កោះទង់​ដែង, អន្លង់អូរសំណាត់, អន្លង់អូរកណ្តៀរ, អន្លង់អូរម៉ាជូត, អន្លង់តាសុខ, អន្លង់កាំងហាលងៀត, អន្លង់ក្បាលកោះខ្មែរ, អន្លង់នាងស្អាង, អន្លង់កោះកែប, អន្លង់តាម៉ុក, អន្លង់កណ្តុរមួយរយ, អន្លង់ត្រែង, អន្លង់បង្កងកើត, អន្លង់ជួរទីន។

កោះមានចំនួន ៤១ កោះ រួមមាន៖ កោះពាមក្រាក់, អន្លង់នាគ, ដៃស្នា, ព្រះភ្នំ, ឈើទាល, សំពង់ធំ, ឫស្សី ព្រាល, សំបួរ, សំពង់តូច, វែងធំ, វែងតូច, ឈើទាលផ្សោត, កំព្លយ, កុល តូច, ក្ដុលធំ, ដំបងធំ, ដំបងតូច, អំពឹលធំ, អំពឹលតូច, តាមាស, បុង សាលា, ភ្ញា, ដៃស្នា, ក្របី, ឃ្លាយ, ទក់, កំជើង, ឧរុង, ទង់ដែង, បង្ហូវ, កែស, តាម៉ុក, ត្រឹម, រំដេង, ល្អាង, ជូនអន, ឥន្ធជ័យ, ម្ចាស់, សាមសិប និងកោះត្រែងថ្នាំ។

ខ-ភូមិបឹងចារ មានអន្លង់ ១៤ អន្លង់ រួមមាន៖ អន្លង់ចាប់ឆ្នោត, កំពង់ជ្រៃ, យាយម៉ៅ, ឈើទាលឆ័ត្រ, ខ្សាច់ស្វាយ, អាស់, សំប៉ាន, ព្រះ ទ្វារ, ក្បាលក្រែក, ជ្រោយលែង, បឹងចារ, ប្រចៀវ, គោលប្រា និងអន្លង់គោលប្រាំបីជ្រុង

កោះចំនួន ១២ កោះ រួមមាន៖ កោះត្បាល់, កោះព្រៀង, កោះភួង, កោះជ្រើស, កោះសំប៉ាន, កោះកាំងចែម, កោះថ្មទទឹង, កោះកាំងទ្រ, កោះកំពង់ចៀវ និងកោះភូមិកួយ។

គ-ភូមិកោះដំបង មានអន្លង់ ៣ អន្លង់រួមមាន៖ កោះពោត, ក្បាលកោះ, កន្ទុយកោះ

-កោះចំនួន ៥ កោះ រួមមាន៖ កោះត្នោត, កោះរាល, កោះពោត, កោះប្រែង និងកោះដីពរ។

ឃ-ភូមិកំពង់រទេះ មានអន្លង់ ៤ រួមមាន៖ អន្លង់កោះប្រែង, កាច់ច្រវ៉ាក់, ស៊ឹម, សាកង្កែប និងអន្លង់ព្រះពន្លេញ

-កោះចំនួន ៥៖ កោះអំពិល, កោះគរ, កោះគ្រឿង, កោះក្តធំ និងកោះវែង។

ង-ភូមិដំរ៉ែ មានអន្លង់១ គឺ អន្លង់ថ្មហា

-កោះចំនួន ១៖ គឺ កោះថ្ក។

២.ឃុំ កំពង់ចាម

ក-ភូមិកំពង់ក្របី អន្លង់ ១
ខ-ភូមិអាជេន អន្លង់ ៤ និងកោះ១ គឺកោះបាយសំណុំ។
គ-ភូមិទន្សោងធ្លាក់ អន្លង់ ៣ និងកោះ ១ គឺ កោះពែង។
ឃ-ភូមិអំពឹលទឹក អន្លង់ ០៤
ង-ភូមិកោះផ្តៅ អន្លង់ ២ និងកោះ ១ គឺ​កោះ​ផ្តៅ។
ច-ភូមិសំភិន អន្លង់ ០៣ និងកោះ​ចំនួន ០៣ មានកោះដំឡូងតូច
ឆ-ភូមិយាវ អន្លង់ ០៣ និងកោះចំនួន ៣ រួមមាន កោះដូនរាជ, កោះដំឡូងធំ, កោះដំឡូងតូច។

៣.ឃុំ កោះខ្ញែរ

ក-ភូមិកំពង់ព្នៅ អន្លង់ ៤ និងកោះចំនួន ៦ រួមមាន កោះគ្រីង, កោះខ្មោច, កោះស្វាន, កោះតាចាន់, កោះខ្លប និងកោះគរ។
ខ-ភូមិកោះច្បារ អន្លង់ ០២ និងកោះចំនួន ៤ មានកោះច្បារ។
គ-ភូមិជើងពាត អន្លង់ ១ និងកោះ ចំនួន ៣ គឺកោះប្រែង, កោះពោត និងកោះជីពរ។

៤.ឃុំ សំបូរ

ក-ភូមិសំបូរ មានកោះឆ្នេខ្សាច់។
ខ-ភូមិកែងប្រាសាទ មានកោះសំបូរតូច។
គ-ភូមិកោះរាល មានកោះរាល។

៤.ឃុំ វឌ្ឍនៈ

ក-ភូមិកោះសំ មានអន្លង់ ៣ អន្លង់ និងកោះ១ គឺកោះសំធំ។
ខ-ភូមិតាងួន អន្លង់ ៥
គ-ភូមិវឌ្ឍនៈ អន្លង់ ២ និងកោះ​ចំនួន ៣។
ឃ-ភូមិ អន្លង់ព្រះគោ អន្លង់ចំនួន ០៣ និង​កោះ​ចំនួន ០៤។
ង-ភូមិព្រែកច្រៀង អន្លង់ចំនួន ៥ និងកោះ​ចំនួន ២៣។

៥.ឃុំ សណ្តាន់

ក-ភូមិសណ្តាន់ មានអន្លង់វាលប្រណាំង និងកោះ​ចំនួន ៦។
ខ-ភូមិធំមានកោះ ចំនួន ៣ គឺកោះមួយរយ, រាំងអោន និងត្រែងខ្ចី។

ស្រុកសំបូរ គឺជាស្រុកដ៏មានសក្ដានុពលទាំងតំបន់អេកូទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញតាមដងទន្លេមេគង្គ ជាតំបន់ដីដ៏មានជីជាតិ តំបន់សំបូរធនធានធម្មជាតិ ទាំងលើដី និងក្នុងទឹក ក្នុងនោះតំបន់ការពារធនធានធម្មជាតិមាន​ចំនួន ៤ តំបន់ មានដែនព្រៃឡង់ , ដែនក្ដាន់, ដែនសត្វព្រៃសំបូរ និងដែនអភិរក្សផ្សោត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម