ព័ត៌មានជាតិ
ស្នងការខេត្តកំពតនឹងស្នើថ្នាក់លើបណ្ដេញចេញពីក្របខ័ណ្ឌចំពោះនគរបាលម្នាក់ស្រវឹងស្រាយកកែវគប់អ្នកចាប់ទឹកកក
ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងធ្វើរបាយការណ៏ និងសំណើរទៅអគ្គស្នងការនគរបាលជាតិ និងឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងកាត់ឈ្មោះមន្ត្រីនគរបាលឈ្មោះ ទេព សុខផេង ចេញពីក្របខ័ណ្ឌនគរបាលជាតិបន្ថែមទៀត ព្រោះតែបុគ្គលនេះស្រវឹងស្រាយកកែវគប់ស្ត្រីដែលជាអ្នកចាប់ទឹកកក។ នេះបើតាមស្នងការនគរបាលខេត្តកំពត ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ សរសេរលើទំព័រហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី២៤ ខែមេសា ភ្ជាប់ជាមួយរូបថត២សន្លឹក រូបទីមួយគឺជនបង្កជាប់ខ្នោះ រីឯរូបទី២គឺដីកាបង្កាប់ឱ្យសមត្ថកិច្ចឃុំខ្លួន។

ក្នុងដីកានោះ ចៅក្រមស៊ើបសួរ បង្កាប់ឱ្យសមត្ថកិច្ចបញ្ជូនមន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលឱ្យបែកក្បាលទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត។

ស្នងការនគរបាលខេត្តកំពត ម៉ៅ ច័ន្ទមធុរិទ្ធ ផ្ដាំផ្ញើមន្ត្រីក្រោមបង្គាប់មិនត្រូវប្រព្រឹត្តទង្វើបែបនេះឡើយ ដោយលោក សង្កត់ធ្ងន់ថា៖«មន្ត្រីជាអ្នកអនុវត្តច្បាប់ ត្រូវមានសីលធម៏ល្អជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាមន្ត្រីមិនមែនជាអ្នកគៀបសង្កត់លើប្រជាពលរដ្ឋនោះទេ សម្រាប់មន្ត្រីនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពតមិនត្រូវយកគំរូតាមបុគ្គលខាងលើនេះជាដាច់ខាត។»។

ដីការបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ សរសេរថា៖« បុគ្គល ទេព សុខផេង ត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសាធារធាតុញៀន[…]បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។»។

គួររម្លឹកថា ហេតុការណ៍នគរបាល ទេព សុខផេង យកកែវគប់មុខអ្នកចាប់ទឹកកកបានកើតឡើងនៅម៉ោងប្រមាណ១១ យប់ថ្ងៃទី១៩ ខែមេសា កន្លងទៅ នៅក្នុងបុរីកុសល្យ ម៉ីរៀល។ កម្មពិធីជិតចប់ទៅហើយ ស្រាប់តែបង្កខឹងកែវស្រាខ្លួនអស់ទឹកកក ក៏ឱ្យចាប់ទឹកកកបន្ថែមស្របចាំរាងយូរ ជនបង្កបែរជាយកកែវស្រាគប់ជនរងគ្រោះបណ្ដាលឱ្យហូរឈាមពេញមុខ និងត្រូវក្រោមភ្នែកខាងឆ្វេង ភ្លាមៗត្រូវបានពលរដ្ឋបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប្រភពបន្តទៀតថា ក្រោយកើតហេតុជនបង្កព្យាយាមសម្របសម្រួលឱ្យជនរងគ្រោះទទួលសំណង ដើម្បីបញ្ចប់រឿងចំនួន២លាន ៥០ម៉ឺនរៀល ប៉ុន្តែជនរងគ្រោះមិនព្រម៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


