សន្តិសុខសង្គម
ប្រកាសតែងតាំង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច
នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដែលពិធីនេះបានរៀបចំឡើងដោយមានការចូលរួមពីសំណាក់លោក អូន ខន អភិបាលស្រុក និងលោក សោម យាន ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច។

ក្នុងឱកាសនោះ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច សូមឱ្យកងកម្លាំងនគរបាលស្រុកកំពង់ត្រាច ដូចជាប៉ុស្តិ៍រដ្ឋបាលទាំងអស់ពិសេសលោកអធិការទើបឡើងថី្ម ត្រូវអនុវត្តឱ្យបាននូវបទបញ្ជារបស់ថ្នាក់ដឹកនាំពាក់ព័ន្ធការទប់ស្កាត់រាល់បទល្មើសខុសច្បាប់ ដោយយកចិត្ដទុកដាក់បំផុតដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបង្រ្កាបនូវរាល់បទល្មើសផ្សេងៗ ជាច្រើនទៀតដូចជាបទល្មើសគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច និងបទល្មើសក្មេងទំនើង។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានអបអរសាទរ និងលើកទឹកចិត្តដល់លោកអធិការ ដែលមានតួនាទី ភារកិច្ចថ្មី និងមន្ត្រីនគរបាលទាំងអស់ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យបានល្អ ហើយបន្តបង្កើតបាននូវទំនុកចិត្ត ភាពជឿជាក់ និងកក់ក្តៅថែមទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកឧត្តមសេនីយ៍ទោ បានបន្តថា លោកវរសេនីយ៍ទោ ញាន សារី អធិការដែលតែងតាំងថ្មីនេះ ក៏មានបទពិសោធន៍ការងារ និងដឹកនាំមន្ត្រីក្រោមឱវាទចុះធ្វើការងារជូនប្រជាពលរដ្ជដូចលោកអធិការចាស់ដែរ។ ដូច្នេះចំពោះការទទួលភាកិច្ចនេះ សូមឲ្យលោកអធិការថ្មី និងលោកនាយប៉ុស្តិ៍ត្រូវខិតខំប្រឹងប្រែងដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ទាក់ទងការផ្តល់សេវារដ្ឋបាលសាធារណៈ ទាំងសេវាសំណូមពរ ទាំងសេវាតម្រូវការ ពាក់ ព័ន្ធ សៀវភៅស្នាក់ អត្តសញ្ញាណប័ណ្ណ ត្រូវរៀបចំបំពេញបែបបទ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


