ព័ត៌មានជាតិ
មន្ត្រីជំនាញរកឃើញខ្ទមលក់ដូរអនាធិបតេយ្យលួចសង់ខុសច្បាប់ ១០០កន្លែង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ
មន្រ្តីបរិស្ថាន និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តកោះកុង រកឃើញមានខ្ទមលក់ដូរអនាធិបតេយ្យប្រមាណ១០០កន្លែង លួចសង់ខុសច្បាប់នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ថា ការចូលទន្ទ្រានកាន់កាប់ដី និងសាងសង់សំណង់អនាធិបតេយ្យប្រមាណ១០០កន្លែង មានដូចជា ខ្ទម តូបលក់ដូរ រោងលំហែ និងបន្ទប់ទឹក។

លោក ខ្វៃ អាទិត្យា បានហៅការចូលទន្ទ្រានកាន់កាប់ដី ជារឿងខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនេះ និងជាអំពើល្មើសនឹងមាត្រា ៨៥១ ត្រង់ចំណុច ច នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ បច្ចុប្បន្នក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរខេត្តស្រុក និងមូលដ្ឋាន ដើម្បីបង្ហាញពីទិដ្ឋភាពច្បាប់ និងទោសទណ្ឌទាក់ទងទៅនឹងការកាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ ដល់ប្រជាពលរដ្ឋដែលចូលមកកាន់កាប់ដីខុសច្បាប់។ ហើយតម្រូវឱ្យពួកគាត់រុះរើ និងចាកចេញជាបន្ទាន់ពីចំណុចជ្រោះដំណាក់ក្បូននៃឧទ្យានជាតិជួរភ្នំក្រវាញ។

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា ថ្លែងថា កន្លងទៅ អាជ្ញាធររបស់លោក និងមន្រ្តីមន្ទីរបរិស្ថាន ធ្លាប់ធ្វើសេចក្តីជូនដំណឹងដល់ពលរដ្ឋជាម្ចាស់ខ្ទម និងតូបលក់ដូរទាំងនោះចំនួន៣លើកមកហើយ។ ប៉ុន្តែពួកគាត់មិនព្រមស្ម័គ្រចិត្តរុះរើនោះទេ មានតែសាងសង់បន្ថែមដោយមិនខ្វល់ពីការណែនាំរបស់អាជ្ញាធរ និងមន្រ្តីជំនាញ។

បើតាមលោក សុខ ភិរម្យ ចំណុចជ្រោះដំណាក់ក្បូននៃឧទ្យានជាតិជួរភ្នំក្រវាញ មានរយៈចម្ងាយនៅឆ្ងាយពីទីរួមស្រុក ដែលជាបញ្ហាលំបាកមួយដែលផងដែរចំពោះលទ្ធភាព សម្រាប់ចុះតាមដានត្រួតពិនិត្យតាមដានសកម្មភាពល្មើសរបស់ពួកគាត់។ ពលរដ្ឋខ្លះមាននៅក្នុងមូលដ្ឋាន និងមួយចំនួនទៀតនៅក្រៅមូលដ្ឋានមកតាំងទីលំនៅធ្វើអាជីករលក់ដូរ៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


