ព័ត៌មានជាតិ
មន្ត្រីកម្ពុជាទទួលបានការបណ្ដុះបណ្ដាលជំនាញស៊ើបអង្កេតការរត់ពន្ធអាវុធពីអ្នកជំនាញរបស់អាម៉េរិក
អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា សហការជាមួយអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ក្រោមការគាំទ្រពីសហរដ្ឋអាម៉េរិក បានរួមគ្នាផ្ដល់វគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីការស៊ើបអង្កេតអាវុធ ដោយផ្ដោតលើការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធក្នុងតំបន់អាស៊ីអាគ្នេយ៍។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានបើកជាផ្លូវការនាព្រឹកថ្ងៃទី២២ ខែមិថុនា ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ។

វគ្គបណ្តុះបណ្តាលលើការស៊ើបអង្កេតអាវុធនេះ គឺមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមចំនួនប្រមាណ៤០រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់កម្ពុជា រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កងយោធពលខេមរភូមិន្ទ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្មអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ព្រមទាំងតំណាងស្ថាប័នអយ្យការ នៃក្រសួងយុត្តិធម៌។

ឧត្តមសេនីយ៍ឯក ប៊ុន ដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សិក្ខាកាមនាពេលនេះ ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់កងកម្លាំងមកពីស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ ដែលបាននិងកំពុងបន្តកើតមាននៅក្នុងសកលលោក និយាយជារួម និងដោយឡែកក្នុងបណ្តាប្រទេសនីមួយៗដែលជាសមាជិកអាស៊ាន។
លោកឧត្តមសេនីយ៍ឯក ក៏បានអរគុណចំពោះក្រសួងថាមពលសហរដ្ឋអាម៉េរិក ដែលនៅទីនេះមានវត្តមានលោក Aaron Mosby ជាទីប្រឹក្សាជាន់ខ្ពស់ក្រសួងថាមពលសហរដ្ឋអាម៉េរិក សម្រាប់ការគាំទ្រមូលនិធិក្នុងការរៀបចំគម្រោងបណ្តុះបណ្តាល លោកស្រី Line HAIDAR មន្ត្រីជំនាញផ្នែកអាវុធ នៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ (INTERPOL) ព្រមទាំងលោក Edward S LEE មន្ត្រីជំនាញផ្នែកប្រឆាំងភេរវកម្ម និងលោក Mohamed Osama Ahmed Abdulbari អ្នកជំនាញផ្នែកអាវុធនៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ដែលមកធ្វើជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលនេះ។

លោក ចាត់ទុកថា វគ្គបណ្តុះបណ្តាលដែលអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ បានរៀបចំនៅពេលនេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្នុងការបង្កើនសមត្ថភាព និងបច្ចុប្បន្នភាពចំណេះដឹង ដែលបានអនុវត្តកន្លងមក បន្ស៊ីគ្នាជាមួយបណ្តាប្រទេសជាសមាជិករបស់ស្ថាប័ននគរបាលអន្តរជាតិ មានពិធីសារប្រតិបត្តិការនៃការអនុវត្ត ការស៊ើបអង្កេតការជួញដូរ និងការកំណត់អត្តសញ្ញាណអាវុធ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង តាមដាន និងរក្សាទុកកំណត់ត្រាអាវុធខុសច្បាប់ និងឧបករណ៍ប្រើប្រាស់ជាឯកសារយោងក្នុងការសម្គាល់អាវុធខុសច្បាប់ ដែលមានក្នុងទិន្នន័យស្ថាប័ននគរបាលអន្តរជាតិ។

លោកឧត្តមសេនីយ៍ឯក ប៊ុន ដា រំពឹងថា តាមរយៈវគ្គបណ្ដុះបណ្ដាលពេលនេះ គឺជាការចូលរួមចំណែកចែករំលែកបទពិសោធល្អៗ និងការទទួលយកបទពិសោធថ្មីៗបន្ថែមទៀត សម្រាប់ស្ថាប័នរៀងៗខ្លួន ដែលនឹងធ្វើឱ្យដំណើរការនៃវគ្គបណ្តុះបណ្តាលនេះកាន់តែមានភាពសកម្មផុលផុស ទទួលបានលទ្ធផលតាមការរំពឹងទុក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


