សន្តិសុខសង្គម
ទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
បន្ទាប់ពីផ្ទុះការសង្ស័យពាក់ព័ន្ធនឹងការនាំចូលទុរេនពីប្រទេសថៃ និងការព្រួយបារម្ភអំពីសុវត្ថិភាពបរិភោគ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះអនុវត្តការត្រួតពិនិត្យសំណាកនៅទីផ្សារភូពុយ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ។ ការដំណើរការនៃការពិនិត្យនេះ មន្ត្រី ក.ប.ប បានប្រមូលសំណាកយកទៅពិនិត្យ ខណៈអនុញ្ញាតអាជីវករផ្សារភូពុយបន្តលក់ ក្រោយបញ្ជាក់ប្រភពនាំចូលរួចរាល់។

កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីជំនាញក.ប.ប សហការជាមួយម្ចាស់ផ្សារ បានចុះពិនិត្យទុរេនដែលអាជីវករចំនួន ៨ នាក់ដាក់លក់ជាគំនរ។ ដោយសារម្ចាស់ផ្សារស្នើសុំលើកពេលពិនិត្យទៅព្រឹកថ្ងៃបន្ទាប់ មន្ត្រីបានស្នើឱ្យសមត្ថកិច្ចដាក់កម្លាំងយាម ដើម្បីការពារការផ្លាស់ទីទំនិញ។
នៅព្រឹកថ្ងៃទី៣ ខែឧសភា មន្ត្រីជំនាញក.ប.ប ដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខាខេត្តបាត់ដំបង បានចុះពិនិត្យម្ដងទៀត ដោយមានវត្តមានម្ចាស់ផ្សារ និងអាជីវករទាំង ៨ នាក់ ដើម្បីបញ្ជាក់ប្រភពទុរេន។ តាមការសាកសួរ អាជីវករបានអះអាងថា ទុរេនខ្លះត្រូវបានកុម្មង់តាមបណ្ដាញសង្គមពីខេត្តកំពង់ចាម ខ្លះពីស្រែអំបិល ខ្លះពីកោះកុង និងខ្លះទៀតពីផ្សារនាគមាសក្នុងរាជធានីភ្នំពេញ ប៉ុន្តែពួកគេមិនមានវិក័យប័ត្រ ឬព័ត៌មានទំនាក់ទំនងច្បាស់លាស់ពីប្រភពនោះទេ។
លោក គឹម ប្រុស បានបញ្ជាក់ថា តាមការអះអាងរបស់អាជីវករ ទុរេនទាំងនេះគឺមកពីខេត្តនានាក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ មន្ត្រីបានយកសំណាកមួយចំនួនទៅពិនិត្យរកសារធាតុគីមី ខណៈទុរេនដែលនៅសល់ ត្រូវបានអនុញ្ញាតឲ្យលក់បន្តជាធម្មតា។
ពាក់ព័ន្ធនឹងការព្រួយបារម្ភអំពីហានិភ័យសុខភាព ប្រសិនបើលទ្ធផលពិនិត្យបង្ហាញថា មានសារធាតុគ្រោះថ្នាក់ បន្ទាប់ពីទំនិញត្រូវបានលក់អស់ មន្ត្រីបានបញ្ជាក់ថា ការពិនិត្យសំណាកគឺដើម្បីទប់ស្កាត់នៅពេលក្រោយប៉ុណ្ណោះ។
ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានម៉ត់ចត់ មុននឹងទិញទុរេនពីទីផ្សារ ខណៈមានព័ត៌មានអំពីការនាំចូលទុរេនពីក្រៅប្រទេសក្នុងបរិមាណច្រើន៕ អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


