ព័ត៌មានជាតិ
មន្ត្រីក្រសួងមហាផ្ទៃបន្តទទួលបានការពង្រឹងចំណេះដឹង តាមរយៈវគ្គបណ្ដុះបណ្ដាលពីសាលាជាតិរដ្ឋបាលមូលដ្ឋាន
មន្ត្រីរាជការស៊ីវិលក្រោមក្របខណ្ឌក្រសួងមហាផ្ទៃ និងមកពីរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តទទួលបានការពង្រឹងសមត្ថភាព និងចំណេះដឹង តាមរយៈវគ្គបណ្ដុះបណ្ដាលពីសាលាជាតិរដ្ឋបាលមូលដ្ឋាន។ តាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងរយៈពេល៣ខែឆ្នាំ២០២៦ គិតពីខែមករា ដល់ខែមីនា សាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៧វគ្គ ដោយមានសិក្ខាកាមជាមន្រ្តីចូលរួមសិក្សា៣៧៦រូប ក្នុងនោះមានស្រ្តី១៦៤រូប។

សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏បានពង្រីកវិសាលភាព តាមរយៈការផ្សព្វផ្សាយអាហារូបករណ៍អន្តរជាតិសំខាន់ៗចំនួន៣ ស្តីពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍន៍អាស៊ី និងប្រទេសកូរ៉េ (ADB-Korea Fellowship Program) សម្រាប់ឆ្នាំ២០២៦ កម្មវិធីអាហារូបករណ៍នូវែលហ្សេឡង់ (MNZS) សម្រាប់ឆ្នាំ២០២៧ និងវគ្គបណ្តុះបណ្តាល ក្នុងរយៈពេលខ្លី “Mid-Level Public Sector Leadership” របស់ប្រទេសនូវែលហ្សេឡង់។
ក្នុងរយៈពេល៣ខែនោះដែរ សាលា ក៏បានចាត់បញ្ជូនមន្ត្រីចំនួន២រូប មានស្រី១រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីចំនួន១វគ្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ផងដែរ។

ដោយឡែក ដើម្បីអភិវឌ្ឍកម្មវិធីសិក្សា សាលាជាតិរដ្ឋបាលមូលដ្ឋាន បានកំពុងខិតខំរៀបចំបញ្ចប់កម្មវិធីសិក្សាចំនួន២ រួមមានកម្មវិធីសិក្សាបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានវឌ្ឍនភាពប្រមាណ៧៥% ដោយបាននិងកំពុងកែសម្រួលបញ្ចប់សេចក្តីព្រាងកម្មវិធីសិក្សា ព្រមទាំងកំពុងរៀបចំកម្មវិធីសិក្សាថ្មីចំនួន៤ផ្សេងទៀត ដែលអាចនឹងបញ្ចប់ក្នុងឆ្នាំនេះ។
សម្រាប់ទិសដៅការងារបន្តក្នុងត្រីមាសទី២ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏បានកំណត់ផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ក្នុងការជំរុញការរៀបចំវគ្គបណ្តុះបណ្តាលឱ្យស្របតាមផែនការប្រចាំឆ្នាំ ព្រមទាំងបន្តពង្រឹងគុណភាពអប់រំតាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា ការរៀបចំសៀវភៅគោល និងការកែលម្អបរិស្ថានសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព។ សាលានឹងបន្តជំរុញការស្រាវជ្រាវ និងផ្សព្វផ្សាយលើប្រធានបទអភិបាលកិច្ចមូលដ្ឋាន រួមទាំងបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូតាមគ្រប់រូបភាព ជាពិសេសការបន្តតាមដាន និងជំរុញការអនុវត្តគម្រោង កម្មវិធីនានាដែលមានស្រាប់ ក៏ដូចជារៀបចំបញ្ចប់សំណើគម្រោងនានាដើម្បីកៀរគរការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។

លោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានគូសបញ្ជាក់ថា ក្នុងត្រីមាសទី១ឆ្នាំ២០២៦នេះ សាលាជាតិរដ្ឋបាលមូលដ្ឋានបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយសម្រេចបានលទ្ធផលលើការងារសំខាន់ៗជាច្រើនរួមមាន ការអភិវឌ្ឍសមត្ថភាព និងពង្រឹងគុណភាពអប់រំ ការរៀបចំឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងអភិបាលកិច្ចមូលដ្ឋាន ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ព្រមទាំងបានជំរុញការធ្វើទំនើបកម្មអង្គភាព ដើម្បីឆ្លើយតបទៅនឹងការធ្វើបរិវត្តកម្មឌីជីថល។
សូមបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ជាអង្គភាពមួយចំណុះក្រសួងមហាផ្ទៃ ដែលមានឋានៈស្មើអគ្គនាយកដ្ឋាន។ សាលានេះ មានតួនាទីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


