ព័ត៌មានជាតិ
ឈ្វេងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលអភិវឌ្ឍសមត្ថភាពមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ
សាលាជាតិរដ្ឋបាលមូលដ្ឋាន ជាអង្គភាពមួយចំណុះទីស្ដីការក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយកដ្ឋាន។ សាលានេះមានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើយោងតាមអនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

ផ្អែកតាមអនុក្រឹត្យនេះ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា សាលាជាតិរដ្ឋបាលមូលដ្ឋានមានភារកិច្ចជាអាទិ៍ រៀបចំផែនការយុទ្ធសាស្រ្តរយៈពេលមធ្យម រយៈពេលវែង ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ រៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សា ផ្តល់វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី និងមធ្យម ផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម សិក្សាស្រាវជ្រាវ និងផ្តល់យោបល់លើការរៀបចំតាក់តែង និងអនុវត្តគោលនយោបាយនានាពាក់ព័ន្ធនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអនុវត្តកិច្ចការផ្សេងៗទៀតតាមការចាំបាច់។

មានអក្សរកាត់ថា ស.ជ.រ.ម និងមានឈ្មោះជាភាសាអង់គ្លេស National School of Local Administration ដែលមានអក្សរកាត់ថា “NASLA’’ ថ្នាក់ដឹកនាំ ជាក្បាលម៉ាស៊ីនថ្មីដំបូងគេនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ កាលពីទី២៦ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គឺក្នុងអំឡុងពេលកូវីដ-១៩។ លោក សូ មុនីរក្សា ត្រូវបានប្រកាសចូលកាន់មុខតំណែងជានាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ចាប់ពីពេលនោះរហូតដល់បច្ចុប្បន្ន។
យោងតាមឧបសម្ព័ន្ធនៃប្រកាសលេខ៣០៣៥ នៃប្រកាសស្ដីពី ការរៀបចំរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ការិយាល័យចំណុះនាយកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បន្ថែមឱ្យដឹងថា ចរនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន ១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ។

បើទោះបីជាសំណង់ហេដ្ឋារចនាសម្ព័ន្ធសាលាជាតិរដ្ឋបាលមូលដ្ឋាន កំពុងស្ថិតក្នុងការសាងសង់នៅខណ្ឌព្រែកព្នៅ ប៉ុន្តែអង្គភាពមួយនេះ បានបំពេញបេសកកម្មបណ្ដុះបណ្ដាលវគ្គខ្លី និងវែង ដល់មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនរយនាក់។ បើតាមលោកបណ្ឌិត ទូច សុឃៈ ឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយកការបណ្ដុះបណ្ដាលមន្រ្តីដែលមានស្រាប់របស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាអាទិភាព ទាំងកម្រិតផ្ទៃក្នុង ទាំងនៅសាលាបណ្ដុះបណ្ដាលនគរបាលជាតិ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី