ព័ត៌មានជាតិ
សៀវភៅ ៨០ ឈុត ពីក្រុមប្រឹក្សានីតិកម្ម តម្កល់ទុកក្នុងបណ្ណាល័យសាលាជាតិរដ្ឋបាលមូលដ្ឋាន
ក្រុមប្រឹក្សានីតិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់សៀវភៅចំនួន ៨០ឈុត ដើម្បីតម្កល់ទុកនៅក្នុងបណ្ណាល័យសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ។

លោក លី ពៅមណីរត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយនៃក្រសួងមហាផ្ទៃបានទទួលសៀវភៅកម្រងបទបទប្បញ្ញត្តិគតិយុត្តិចំនួន ៨០ឈុត ពីក្រុមប្រឹក្សានីតិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់តម្កល់ទុកក្នុងនៅក្នុងបណ្ណាល័យសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីទុកជាឯកសារដល់សិស្ស និស្សិត និងសាធារណៈជន ក្នុងការសិក្សាស្រាវជ្រាវ ពង្រីកចំណេះដឹងបន្ថែមពាក់ព័ន្ធលិខិតបទដ្ឋានគតិយុត្តិ ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

តាមរយៈអនុក្រឹត្យលេខ១៩២អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន (ហៅកាត់ជាភាសាខ្មែរថា «ស.ជ.រ.ម» និងជាភាសាអង់គ្លេសថា «NASLA» ឱ្យស្ថិតនៅក្រោមឱវាទក្រសួងមហាផ្ទៃ ក្នុងគោលបំណងផ្តល់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត ព្រមទាំងសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។
សាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) ប្រៀបដូចជាសាលាភូមិន្ទរដ្ឋបាលសម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ ពោលគឺជាយន្តការធានានិរន្តភាពនៃការបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់ក្រោមជាតិ ដោយពង្រឹងសមត្ថភាពដល់មន្ត្រីគ្រប់ក្របខ័ណ្ឌ «ក» «ខ» និង «គ» ចាប់ពីមន្ត្រីថ្មីរហូតដល់ថ្នាក់អគ្គនាយក និងអភិបាលរាជធានីខេត្ត ដែលមានជំនាញគ្របដណ្តប់លើប្រធានបទពាក់ព័ន្ធការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្តល់សេវានៅមូលដ្ឋាន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


